Camary បើកលឿនប្រដេញគ្នា វ៉ាជែង បួងចង្កូតជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ខ្ទេចរថយន្តអ្នកបើកបររត់បាត់

ភ្នំពេញ ៖ រថយន្ញរថយន្តស៊េរីទំនើបបើកលឿនប្រដេញគ្នាវ៉ាជែង តាមដងផ្លូវបណ្តាលឲ្យបួងចង្កូត ទៅបុកខឿនចិញ្ចើមផ្លូវ រងការខូចខាត ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ទុករថយន្តចោលនៅកណ្តាលផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំណុចស្តុបច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពី សមត្ថកិច្ច ប្រចាំ គោលដៅ នៅ កន្លែងកើតហេតុ បាន ឲ្យ ដឹងថា នៅ មុនពេល កើតហេតុ គាត់ បានឃើញ រថយន្ត ស៊េរី ទំនើប មួយគ្រឿង ម៉ាកតូយូតាកាមរី ហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-6118 បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរជាមួយម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន ប្រប្រដេញវ៉ាជែងគ្នាពេញផ្លូវក៏រេចង្កូតជ្រុលទៅបុកនឹង ខឿនចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមុខទៅលែងរួច ចំណែកអ្នកបើករថយន្ត និងអ្នករួមដំណើរបានរត់គេចខ្លួនបាត់ ។

បន្ទាប់ពី កើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឱ្យចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយនៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២