និស្សិតឆ្នាំទី៤ម្នាក់ បើកបើកម៉ូតូលឿនពេក ជ្រុលទៅបុកបង្គោលភ្លើងបោកក្បាលស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ យុវជនជានិស្សិតឆ្នាំទី៤ បើកម៉ូតូលឿនជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ ចំណែកម៉ូតូជនរងគ្រោះខ្ទេចស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសព មានឈ្មោះ ទុយ ថាតុលា អាយុ២២ឆ្នាំ មុខរបរ ជានិស្សិតឆ្នាំទី៤ នៅសាលាដុនបូសស្កូ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូ ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IL-6143 ធ្វើធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបោកក្បាល ភ្លើង ស្លាប់នៅនឹងកន្លែង។

បន្ទាប់ពី កើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរចុះមកដល់បានឆែក លើខ្លួនជនរងគ្រោះ រកអត្តសញ្ញាណ ដើម្បីទដើម្បីទាក់ទងទៅក្រុមគ្រួសារឲ្យមកយកសពទៅ ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២