បញ្ចប់បេសកម្មនៅបារ៉ែនគោព្រៃកម្ពុជាមកដល់កម្ពុជាដោយសុវត្ថិភាព! ប៉ុន្តែ……

ភ្នំពេញៈ ក្រោយបំពេញបេសកម្មយ៉ាងមមាញឹកនៅប្រទេសបារ៉ែនរួចរាល់ក្រុមជម្រើសជាតិកម្ពុជាបានមកដល់ទឹកដីមាតុភូមិវិញដោយសុវត្ដិភាពតាំងពីថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង១០កន្លះកាលពីយប់មិញនេះ ។ ទោះបីជាមកដល់កម្ពុជាវិញហើយក្តីប៉ុន្តែក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងអស់ត្រូវធ្វើចត្តាលីស័កចំនួន ១៤ថ្ងៃ ហើយបើរ៉ាប់តាំងពីយប់មិញនេះគឺនៅសល់ចំនួន១៣ថ្ងៃទៀតដែលក្រុមជម្រើសជាតិកម្ពុជាកំពុងតែធ្វើចត្តាលីស័កនៅខេត្តកំពង់ឆ្នាំងក្រោយត្រឡប់មកពីបារ៉ែន។

បីប្រកួតរបស់ក្រុមគោព្រៃកម្ពុជាទោះបីជាលទ្ធផលមិនសមប្រកបនៅវគ្គជម្រុះ FIFA World Cup នេះក៏ពិតមែនប៉ុន្តែថ្នាក់ដឹកនាំទាំងពីរនៃក្រុមជម្រើសជាតិប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាពិសេសក្រុមកីឡាករជម្រើសជាតិផ្ទាល់ទាំងជើងចាស់និងកីឡាករយុវជនដែលទើបនឹងឡើងមកបានបង្ហាញពីសមត្ថភាព បច្ចេកទេសនិងការតាំងចិត្តយ៉ាងខ្លាំងពេលលេងប៉ះជាមួយនឹងក្រុមខ្លាំងទាំងបីក្នុងពូលហើយបានបង្ហាញពីការសហការគ្នាគ្រប់គ្រងបាល់យ៉ាងគួរអោយភ្ញាក់ផ្អើល។

សូមរំលឹកថាក្រុមជម្រើសជាតិកម្ពុជាមានភារកិច្ចចូលរួមការប្រកួតវគ្គជម្រុះ FIFA World Cup Qatar 2022 នៅទឹកដីកណ្តាលរបស់ប្រទេសបារ៉ែន ក្នុងពូលC ដែលរួមមានក្រុមជម្រើសជាតិចំនួន៥ ប្រទេសរួមមានក្រុមអឺរ៉ង់ អឺរ៉ាក់ បារ៉ែន កម្ពុជានិងហុងកុង ។ សម្រាប់លទ្ធផលលើកទី១កម្ពុជាបរាជ័យក្រុមថ្វីជើងម្ចាស់ផ្ទះបារ៉ែនកាលពីថ្ងៃទី៣ មិថុនាក្នុងលទ្ធផល៨ទល់នឹង០ និងចាញ់ក្រុមខ្លាំងអឺរ៉ាក់ក្នុងលទ្ធផល៤ទល់នឹង១ កាលពីថ្ងៃ៧ មិថុនា ហើយបន្តចាញ់អឺរ៉ង១០ទល់នឹង០ នៅថ្ងៃទី១១ មិថុនាកន្លងទៅថ្មីៗនេះ ។ ការប្រកួត៨លើកនៃវគ្គជម្រុះនេះកម្ពុជារបូតគ្រាប់បាល់៤៤គ្រាប់ ហើយទាត់ចូលគេបានត្រឹមតែពីរគ្រាប់ប៉ុន្នោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២