កម្មករជាង២០០នាក់ ធ្វើការនៅក្នុងក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ខេត្តបន្ទាយមានជ័យ ផ្ទុះការតវ៉ា ដោយសារក្រុមហ៊ុនមិនបើកលុយអោយ

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះការតវ៉ា របស់ក្រុមកម្មករប្រមាណជាង២០០នាក់ ក្នុងបុរីនៃគមរោងទីក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅ ភូមិទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រឿង ដែលពួកគេខំធ្វើការ ប៉ុន្តែមិនទទួលបានប្រាក់ខែ ដោយលើកថ្ងៃ នេះ ថ្ងៃនោះរហូត។

នៅក្នុងឃ្លីបវីដេអូរ ស្រ្តីជាកម្មករ ឈ្មោះ មុំ បានថតវីដេអូរ ដោយនិយាយច្បាស់ៗថា សូមបងប្អូនជួយស៊ែ អោយលោកសេដ្ឋី ឡេង ណាវ៉ាត្រា ដឹងផង កម្មករ ប្រមាណជាង២០០នាក់ កំពុងជួបការលំបាក ដោយមិនមានប្រាក់ខែបើក។ គ្មានលុយបង់ធនាគារ គ្មានលុយទៅពេទ្យ គ្មានលុយទិញអង្ករ។ ខិតខំមកធ្វើសំណង់ ជឿគេស៊ី ប៉ុន្តែបែរជាមិនទទួលបានប្រាក់ខែ។ រាល់ថ្ងៃនេះ កម្មករមិនមានអីហូបទេ ចង់ដាច់ខ្យល់ហើយ ធនាគារក៏ជំពាក់ កូនក៏ឈឺ អង្ករអត់មានហូបដែរ។

នៅក្នុងវិដេអូរនោះដែរ ស្រ្តីជាកម្មករ ឈ្មោះ មុំ បានសំណូមពរថា ៖ “ខ្ញុំសូមសំណូមពរម្រាមដៃដប់ ដល់លោកមហាសេដ្ឋី ឡេង ណាវ៉ាត្រា សូមលោកជួយជាដំណោះ ដោះស្រាយដល់ប្រជាពលរដ្ឋផង ចំពោះពលរដ្ឋជាង២០០គ្រួសារ មកធ្វើជាកម្មករនេះ អត់មានបើកលុយទេ”។ ពន្យាបើក ថ្ងៃទី០៥ ថ្ងៃទី០៦ ថ្ងៃទី០៧ ថ្ងៃទី០៨ ថ្ងៃទី០៩ ថ្ងៃទី១០ ថ្ងៃទី១១ ថ្ងៃទី១២ អត់មានបើកលុយអោយកម្មករទេ ឥឡូវគិតយ៉ាងណា ជិត៥០ថ្ងៃហើយ។ រីឯធនាគារមកទាររហូត ខ្ញុំមកធ្វើការយូរទៅចង់អស់ប្លង់ដីផ្ទះ។ កាលពីមិនទាន់មកធ្វើការ មិនទាន់រហាម ដល់ពេលមកធ្វើការ ចាប់ផ្តើមរហាម សូម្បីតែអង្ករ ក៏អត់មានស៊ីផង។

ក្រោយផ្ទុះការតវ៉ា ពីសំណាក់កម្មករដែលធ្វើការឲ្យក្រុមហ៊ុន ក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ករណីមិនបានបើកលុយឲ្យកម្មករជាច្រើនថ្ងៃ ទើបលេចមុខ លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា ចេញមកប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់ អាគារនោះ អោយមកទទួលខុត្រូវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២