ឆេះ ឃ្លាំងស្តុកខោអាវគីម កំរាលព្រំ និងកន្ទេល របស់អាជីវករខ្មែរនៅ ផ្សារ៉ុងក្លឿ ទាំងស្រុង

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ បានឆាបឆេះ យ៉ាងសន្ធោរសន្ធៅ ឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរនៅផ្សារ រ៉ុង ក្លឿប្រទេសថៃ ទាំងស្រុង កាលពីម៉ោង០៩យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅទល់មុខផ្សារ Big-C ស្ថិតក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ នេះបើយោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចថៃ។

សមត្ថកិច្ចថៃបានឲ្យដឹងថា៖ឃ្លាំងដែលឆេះនេះជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កំរាលព្រំ កន្ទេល ធំ និងខោអាវគីម គឺឃ្លាំងK-72និងK73។

សមត្ថកិច្ចថៃបន្តថា៖ បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា មុនកើតហេតុ មានការឆ្លងចរន្តអគ្គីសនីពីលើដំបូលឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គីភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។

សមត្ថិច្ចថៃបញ្ជាក់ទៀតថា៖ គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅមិនទាន់អាចសន្និដ្ឋានបានទេថា៖ អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២