ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ ពាក់អាវខ្មៅ ដៃខ្លី ស្លៀកខោពណ៌ផ្កាឈូក មិនដឹងថា មកពីណានោះទេ បានទៅដេកក្នុងទូ ATM បង្កអោយមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ច នាំគ្នាឃាត់បែរជាស្ត្រីរូបនេះដើរ ស្រែកឡូឡានិងស្រាតខោអាវ ថែមទៀតផង។
ហេតុការណ៍នេះបង្ក ឱ្យ មានការ ភ្ញាក់ផ្អើល កាលពី ម៉ោង ១២ រំលង អធ្រាត្រឈានចូល ថ្ងៃ ទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នៅតនៅតាមបណ្តោយផ្លូវលេខ១០០៣ ក្បែរផ្សារអ៊ីអន២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភប្រភពព័ត៌មានពីសន្តិសុខបានឲ្យ ដឹង ថា មុនមុនពេលកើតហេតុគាត់ បានឃើញ ស្ត្រីម្នាក់មិនស្គាល់ អត្តសញ្ញាណ នោះ ទេ ជា ជនជាតិ ចិន ហើយ ក៏ មិនដឹង ថា ដើរ មកពីណា នោះ ទេ បានជា មក ដេក ក្នុង ទូ ATM នៅនៅលើផ្លូវលេខ១០០៣ ហើយ អុកឡុក គហើយអុកឡុកគេឯងពេញនៅម្តុំនោះក៏ផ្អើលដល់ក្រុមសន្តិសុខគាត់នាំគ្នាហាមឃាត់កុំអោយធ្វើបែបនេះទៀត។
សន្តិសុខរូបនេះបន្តទៀត ថា ក្រោយមកស្ត្រីរូបនោះក៏បានដើរចេញទៅដល់ម្តុំផ្សារអ៊ីអន២ ក៏ស្រាប់តែចូលទៅអុកឡុក កន្លែងសន្តិសុខកំពុងតែដេក ថែមទាំងស្រែកឡូឡា នឹងដោះអាវ ស្រាតខោចេញ តែត្រូវបានគេហាមឃាត់ទាន់ទើបស្ត្រីជនជាតិចិនរូបនេះ ដើរទៅដើរមក និង និយាយ តែឯង ស្រែកពេញផ្លូវ ហើយរត់ចូលឡាននិងម៉ូតូ ដែលកំពុងតែបើកលឿនៗ អស់រយៈពេលជាងមួយម៉ោង ទើបសមត្ថកិច្ច មកដល់ ហាមគាត់កុំអោយអុកឡុកគេឯងបន្តទៀត។
បើតាមសម្តីសមត្ថកិច្ចបានដឹងដែរ ថា ស្ត្រីរូបនេះគឺមិនដឹងថា ប្រើប្រាស់ថ្នាំកំរិតដល់ណានោះទេ បានជាមានសភាពបែបនេះ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចក៏បានហៅម៉ូតូកង់បី ដឹកយកស្ត្រីរូបនេះទៅកាន់ ស្ថានទូតចិន ដើម្បដើម្បីប្រគល់ឱ្យស្ថានទូតចាត់ការបន្តតាម នីតិវិធី៕


