ភ្នំពេញ ៖ ឪពុកឃើញកូនស្រី ត្រូវខ្សែភ្លើងឆក់ ក៏ស្ទុះទៅជួយ ជិវិតកូនស្រីអោយរួចពីសេចក្តីស្លាប់ ប៉ុន្តែជាអកុសល ឪពុកត្រូវខ្សែភ្លើងឆក់ស្លាប់ទៅវិញ។ ហេតុការណ៍ នេះ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពី ម៉ោងជាង៥ល្ងាច ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នៅតាម បណ្ដោយ ផ្លូវ លេខ ៨០ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះដែលជាឪពុក ត្រូវខ្សែភ្លើងឆក់ ឈ្មោះ ជុំ ស៊ន អាយុ ៣១ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ ជួល តាម បណ្ដោយ ផ្លូវ លេខ ៨០ សង្កាត់ ស្រះចក ខណ្ឌដូនពេញ និង មាន ស្រុកកំណើត នៅ ឃុំ ជ្រៃ ឃ្មុំ ស្រុក ស៊ីធរ កណ្ដាល ខេត្តព្រៃវែង ។ រីឯក កូនស្រី ឈ្មោះ ស៊ន ស្រី លីន អាយុ១៣ឆ្នាំ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា ៖ នៅ មុនពេល កើតហេតុ កូនស្រី បាន ទៅ សា ខោអាវ កម្រាលពូក និង ស្រោមខ្នើយ ដែល ហាល តាម បង្កាន់ដៃ ដែក ផ្ទះ ជាន់ ទី ៣ ហើយ កម្រាលពូក និង ស្រោមខ្នើយ ត្រូវបាន ខ្យល់ បក់ ប៉ើង ធ្លាក់ ចុះមក លើដំបូល ស័ង្កសី ជាន់ ទី ២ ហើយ កូនស្រី បាន ចុះទៅ ប្រមូល ខោអាវ ស្រោមពូក ស្រោមខ្នើយ នៅលើ ដំបូល ស ង្ក័ សី ដែល នៅជាប់ ជាមួយ បង្គោល ភ្លើង នោះ ស្រាប់តែ ត្រូវ ខ្សែភ្លើង ឆក់ ។ ខណៈនោះ ឪពុក ក៏បានរ ត់ទៅ ជួយ កូនស្រី ក៏ ឆក់ ទាំង ២ នាក់ តែម្ដង ។ ភ្លាមៗ នោះ ត្រូវបាន បញ្ជូនទៅ មន្ទីរពេទ្យ តែ ពេល ដល់ មន្ទីរពេទ្យ បុរស ជា ឪពុក បាន បាត់បង់ ជីវិត ទៅ ឯ កូនស្រី ត្រូវបាន សង្គ្រោះ ទាន់ពេល ។
បច្ចុប្បន្ន សព ត្រូវបាន គ្រួសារ យក ធ្វើបុណ្យ នៅ ស្រុកកំណើតចំណែក កូនស្រី កំពុង សង្គ្រោះ នៅ មន្ទីរពេទ្យ ៕


