អ្នកចាត់ការក្រុមគោព្រៃកម្ពុជា លោក Keisuke Honda បានចែកផ្លូវគ្នាជាមួយក្លឹប Neftçi PFK

ភ្នំពេញៈ លោកKeisuke Honda បានចែកផ្លូវគ្នាជាមួយក្លឹប Neftçi PFK ក្រោយឈ្នះពានរង្វាន់ក្របខណ្ឌកំពូលប្រទេស Azerbaijan អ្នកចាត់ការក្រុមគោព្រៃកម្ពុជា លោក ។

កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ក្លឹបបាល់ទាត់ Neftçi PFK បានប្រកាសថាលោកហុងដាបានចាកចេញពីក្លឹបបន្ទាប់ពីសុពលភាពនៃកុងត្រារបស់គាត់បានបញ្ចប់ ។ អតីតតារាបាល់ទាត់ដ៏ឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិជប៉ុន Keisuke Honda បានចូលខ្លួនមកធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើង ដោយថែមទាំងមិនយកប្រាក់ខែទៀតផង។

ទាក់ទងទៅនឹងអាជីពបាល់ទាត់របស់លោកនាពេលកន្លងមក Keisuki Honda ដែលពេលនេះមានវ័យ៣៥ឆ្នាំ បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹប Nagoya Grampus ដែលស្ថិតនៅលីគកំពូលរបស់ជប៉ុន។ ក្រោយៗមកទៀត Honda ក៏បានចូលរួមជាមួយនឹងក្លឹបជាច្រើនទៀតដូចជា VVV-Venlo (២០០៨-២០១០), CSKA Moscow(២០១០-២០១៣), AC Milan(២០១៣-២០១៧), Pachuca (២០១៧-២០១៨) និង Melbourne Victory (២០១៨) Vitesse (២០១៩) Botafogo (២០២០) Portiminese (២០២១) Neftci (២០២១)។ Honda បានជាប់ជម្រើសជាតិជប៉ុនតាំងពីឆ្នាំ២០០៨មក ហើយរូបគេក៏បានក្លាយជាស្នូលសំខាន់មួយសម្រាប់ ក្រុមជម្រើសជាតិរបស់គេផងដែរ ដោយក្នុងនោះរូបគាត់បានបង្ហាញខ្លួនឲ្យក្រុមសាំមូរ៉ៃខៀវជប៉ុនចំនួន៩៨លើក (គិតតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨) និងបានស៊ុតបញ្ចូលទៅឲ្យក្រុមជប៉ុនបាន៣៧គ្រាប់។ Honda ក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយពេលដែលការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី បានបញ្ចប់ទៅ។

ក្រោយពីបញ្ចប់អាជីពជាកីឡាករបាល់ទាត់រួចមក Keisuke Honda ក៏បានសម្រេចចិត្តមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា នៅក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ដោយនេះគឺជាឱកាសល្អមួយសម្រាប់កម្ពុជាយើង ដើម្បីវិវត្តន៍ខ្លួន និងទាញយកសមត្ថភាពសម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិផ្សេងៗ។

សូមរំលឹកកាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១ លោកហុងដាបានចូលរួមជាមួយក្លិប Neftçi PFK នៅក្របខណ្ឌពានរង្វាន់Azerbaijan Premier League ក្រោមកិច្ចសន្យារហូតដល់ចប់រដូវកាល លោក Keisuke Honda បានឈ្នះពានរង្វាន់ Azerbaijan Premier League ជាមួយនឹងក្លឹបដែលគាត់រួមរស់ Neftchi Baku ហើយក៏មិនបន្តកុងត្រាថ្មីទៀត ប្រកួតបានចំនួន៧ប្រកួត ហើយបានរកគ្រាប់បាល់បានចំនួន២គ្រាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២