ភ្នំពេញ៖ ក្រោយពេលសម្រាករយៈពេលវែងពេលនេះការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជាបានត្រលប់មកវិញហើយនៅចុងសប្តាហ៍នេះ ។ សប្តាហ៍នេះមានសុទ្ធសឹងតែគូពិសេសៗ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺក្រុមកំពុងតែស្ថិតនៅបាត់តារាងមិនទាន់ស្គាល់ពាក្យថាឈ្នះទាំងពីរបានប៉ះគ្នាហើយ។
កីឡាករម៉ាត់ យ៉ាមីនជាកីឡាករសំខាន់មួយរូបរបស់ក្រុមអគ្គស្នងការនគបាលជាតិបានផ្តល់បទសម្ភាសន៍មកកាន់ថោនថា “ ការប្រកួតនៅថ្ងៃសៅរ៍ទី០៣ ខែកក្កដាខាងមុខនេះអាចថាជាការប្រកួតដែលលំបាកដោយសារតែក្រុមទាំងពីរសុទ្ធតែចង់ឈ្នះរៀងខ្លួន ប៉ុន្តែយ៉ាងណាមិញក្រុមរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតជាមួយក្រុមសូទីឡូអង្គរ ហើយក៏មានជំនឿជឿជាក់យ៉ាងមុតមាំថាក្រុមខ្លួននឹងទទួលបាន៣ពិន្ទុពីការឈ្នះលើកដំបូងត្រឡប់មកវិញ“។
សូមបញ្ចាក់ថាក្រុមអគ្គស្នងកានគរបាល់ជាតិគិតត្រឹមសប្តាហ៍ទី៥ ប្រកួតបានចំនួន៤ប្រកួត មិនដែលឈ្នះ ស្មើ១ ចាញ់៣ មាន១ពិន្ទុនៅក្នុងដៃ ដោយឡែកក្រុមសូទីឡូអង្គរ បានប្រកួតចំនួន៥ប្រកួតហើយ មិនដែលឈ្នះ មិនដែលស្មើ ចាញ់ទាំង៥ប្រកួត ដូចច្នេះការប្រកួតនេះក៏ជាការប្រកួតដែលសូទីឡូត្រូវតែយកឈ្នះក្រុមនគរបាលជាតិឱ្យខានតែបានដូចគ្នាដើម្បីមានពិន្ទុហើយគេចផុតពីតំបន់គ្រោះថ្នាក់។
គួរជម្រាបថាអតីតកីឡាកររបស់ក្លឹបបាល់ទាត់បឹងកេតម៉ាត់ យ៉ាមីនរូបនេះបានចាកចេញពីក្លឹបបាល់ទាត់បឹងកេតកាលពីឆ្នាំ២០២០កន្លងទៅហើយក៏បានមកចូលរួមជាកីឡាកររបស់ក្លឹបបាល់ទាត់នគរបាល់ជាតិនៅក្នុងរដូវកាលនេះរូបគេក៏បានអភិឌ្ឍន៍ខ្លួនបានឡើងវិញទាំងរឿងវិន័យ និងចូលរួមចំណែកជួយក្រុមនគរបាល់ជាត់ឱ្យយកឈ្នះក្នុងការប្រកួតជាច្រើនកាលពីពេលកន្លងទៅ៕


