ការកើនឡើងកម្តៅ នៅក្នុងប្រទេសកាណាដា បណ្តាលឲ្យមនុស្សជាង ៤០០នាក់ ហើយបានស្លាប់

អូរ៉េហ្គន ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ការកម្តៅហក់ឡើងយ៉ាងគំហុកនៅក្នុងតំបន់មួយចំនួន នៅក្នុងប្រទេសកាណាដា និង ភាគពាយព្យ នៃសហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សជាច្រើនបានបាត់បង់ជីវិត ដោយសាកសពភាគច្រើន គឺជាមនុស្សចាស់ដែលពួកគេត្រូវ បានគេជឿថាបានស្លាប់នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយ ។

សាកសពមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋានដែលគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ ស្របពេលដែលតំបន់មួយចំនួនៅភាគច្រើនក្នុងប្រទេសកាណាដានោះ កម្តៅបានកើនឡើងរហូតទៅដល់ប្រមាណ ៤៩ អង្សាសេឯណោះ។

ជុំវិញបញ្ហានេះ អាជ្ញាធរបានចែកចាយទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ។ ទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវបានគេជឿថាបានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ។

ប្រធានក្រុមអ្នកធ្វើកោសលវិច្ច័យលើសាកសពនៃខេត្ត British Columbia ប្រទេសកាណាដា លោកស្រី Lisa Lapointe បានគូសបញ្ជាក់បន្ថែមថា ការិយាល័យរបស់លោកស្រី ក៏បានទទួលរបាយការណ៍អ្នកស្លាប់យ៉ាងហោចណាស់ ៤៨៦នាក់ភ្លាមៗផងដែរ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃពុធសប្ដាហ៍នេះ

ជាមួយគ្នានេះផងដែរសម្រាប់នៅ សហរដ្ឋអាមេរិក មន្ត្រីប៉ូលីសបានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Oregon បានកើនឡើង ដល់ ៧៩នាក់ហើយដែលភាគច្រើន បានកើតឡើងនៅក្នុងតំបន់ Multnomah County ដែលស្ថិតនៅក្នុងទីក្រុងផតឡេនដ៍ (Portland)។ ពួកគេមានអាយុជាមធ្យម ៦៧ឆ្នាំ និងចាស់ជាងគេមានអាយុ ៩៧ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រលកកម្ដៅបានកើនឡើងដល់ ១២១F ឬ ៤៩.៥អង្សាសេនៅតំបន់ Lytton នៃខេត្ត British Columbia ខណៈអាជ្ញាធរបានព្យាយាមរៀបចំឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន ដោយប្រែក្លាយបណ្ណាល័យនៅក្នុងតំបន់ដែលមានម៉ាស៊ីនត្រជាក់ចំនួន០៩ ទៅជាមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ នៅចន្លោះថ្ងៃចន្ទ និងថ្ងៃសុក្រសប្ដាហ៍នេះ មនុស្សប្រមាណ ៧,៦០០នាក់ហើយបានទទូលភាពត្រជាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២