ភ្នំពេញ ៖ បន្ទាប់ពីដណ្ដើមបានជើងឯក ពានរង្វាន់ កម្រិតពិភពលោក Blue One Resort LPBA Championship 2021 (ផ្នែកនារី) កាលពីចុងខែមិថុនា កន្លងទៅ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បាន ចូល រួម ការ ប្រ កួត កី ឡា ស្នូក ឃ័រ កា រ៉ុម ជ្រើស រើស ជើង ឯក PBA Team League 2021-2022 ដែល ជា ព្រឹត្តិ ការណ៍ ដ៏ ធំ ថ្មី មួយ ទៀត នៅ ប្រ ទេស កូ រ៉េ ខាង ត្បូង ក្នុង ការ ប្រ កួត ដ៏ ធំ ដែល មាន ប្រាក់ រង្វាន់ ១០ ម៉ឺន ដុល្លារ។ ការប្រកួតពានរង្វាន់ PBA Team League 2021-2022 គឺជាការប្រកួតជាក្រុម ដែល មាន កម្រិត ប្រ កួត ប្រ ជែង ខ្លាំង។
លោកស្រី ស្រួង ភាវី បានឲ្យដឹងថាព្រឹត្តិការណ៍នេះ មាន ក្រុម ខ្លាំងៗ តំណាងក្រុមហ៊ុនយក្សនៅកូរ៉េចំនួន ៨ ចូលរួម ដែល ចម្រាញ់ សុទ្ធ តែ កីឡាករ-កីឡាការិនីជើងខ្លាំងលំដាប់ពិភពលោក មកប្រកួត ជាក់ ស្ដែង លោកស្រី លេង ឲ្យ ក្រុម ហ៊ុន Blue One Resort ជា មួយ មិត្ត រួម ក្រុម ៥ នាក់ ទៀត ដែល មានជនជាតិអេស្ប៉ាញម្នាក់ និងកូរ៉េ ៤នាក់។ ចំពោះ ការ ប្រកួតគ្រោងធ្វើឡើងរយៈពេល ១ខែ ចាប់ពីថ្ងៃទី៦-កក្កដា រហូត ដល់ដំណាច់ខែនេះ ដើម្បីចម្រាញ់រកក្រុមជើងឯក។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលលោកស្រី ស្រួង ភាវី បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ ដ្បិតរយៈពេលជាង ១០ឆ្នាំកន្លងមក ដែលលោកស្រីទៅរស់នៅ និងប្រកបអាជីពកីឡាស្នូកឃ័រការ៉ុមនៅទីនោះ លោកស្រីបានប្រកួតលក្ខណៈក្លឹប ដោយធ្លាប់ដណ្ដើមបានជើងឯកថ្នាក់ជាតិប្រចាំប្រទេសកូរ៉េជាច្រើនមកហើយ។ មិនតែប៉ុណ្ណោះ លោកស្រីក៏ធ្លាប់ចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក ដោយដណ្ដើមបានមេដាយសំរឹទ្ធជូនប្រទេសកម្ពុជាទៀតផង៕
ប្រភព: CAMSOC


