សង្សារមួយគូក្រោយមានជម្លោះជាមួយគ្នាខណះជិះទូកលេងតាមដងទន្លេធ្វើខាងស្រីលោតចូលទឹកទន្លេសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្រ្តីជនជាតិចិនម្នាក់នឹងបុរសជាជនជាតិចិនដូចគ្នាដែលគេដឹងថាជាគូសង្សារនឹងគ្នាបានជួលទូកជិះដើលេងកម្សាន្ត នៅតាមមាត់ទន្លេតែពុំទាន់ដឹងថា មានរឿងអ្វីបានធ្វើឲ្យជានារីជាជនជាតិចិន បានលោតពីលើទូកចូលទៅក្នុងទន្លេបាត់ ភ្លាមៗនោះបុរសជនជាតិចិនក៏បានលោតទៅតាមទៅជួយដែរ តែសំណាងល្អ បានម្ចាស់ទូកជួយបានភាគីបុរសម្នាក់នាំមកលើគោកវិញ ចំណែកនារីរងគ្រោះបានលេចទៅក្នុងទន្លេបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង ១១និង២០នាទីយប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់ទូកបានឲ្យដឹងថា មុនពេលកើតហេតុមានជនជាតិតចិន២នាក់ ជាគូសង្សារនឹងគ្នា បានមកជួលទូករបស់គាត់ជិះដើរលេងកម្សាន្ត នៅតាមដងទន្លេហើយគាត់ ក៏បានបើកទៅដល់ត្រើយម្ខាង រួចក៏បានវិលមកវិញ ខណៈពេលដែលបើកមកដល់ពាក់កណ្តាលទន្លេ ស្រាប់តែជនជាតិចិន២នាក់នោះ បានឈ្លោះប្រកែកគ្នានៅលើទូក បន្ទាប់មកនារីរងគ្រោះ បានលោតពីលើទូកទៅក្នុងទន្លេមុនភ្លាមនោះបុរសជនជាតិចិនក៏បានលោតទៅតាមក្រោយ ហើយភ្លាមៗនោះដែរ ម្ចាស់ទូកបានព្យាយាមជួយសង្រ្គោះ បានតែបុរសមកលើគោកវិញ រីឯនារីបានលិចទៅក្នុងទន្លេបាត់។

បន្ទាប់ពីកើតហេតុដោយម្ចាស់ទូកបានបើកទូកមកចតនៅច្រាំងវិញ រួចរាយការណ៍ទៅសមត្ថកិច្ចខណ្ឌដូនពេញ ឲ្យដឹង ដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ ហើយក៏មានបងប្អូនខាងបុរសជាជនជាតិចិនមកយកទៅផ្ទះវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២