ចាប់បានហើយ ក្រុមចោរដៃស្អិត ចំនួន០២នាក់ ជំនាញឆក់ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន០២នាក់ ត្រូវបានសមត្ថកិច្ច ក្រុងប៉ោយប៉ែត ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយពីនារីម្នាក់ កំពុងជិះម៉ូតូជាមួយគូរដណ្តឹង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សួរ ភាក់ណា ហៅមេឃ អាយុ២០ឆ្នាំ និង ឈ្មោះ លី មករា ហៅម៉ាប់ អាយុ១៧ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យទាំងពីខាងលើ នេះធ្លាប់ធ្វើសកម្មភាពលួយ ឆក់ សកម្មណាស់ នៅក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីបានទទួលបណ្ដឹង ពីជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ជនមិនស្គាល់អត្តសញ្ញាណ មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកឆក់កាបូបលុយស្ពាយចំហៀង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ហើយជិះ ម៉ូតូគេច យ៉ាងលឿនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០និ ង៤០នាទីយប់ ខណៈខ្លួនកំពុងជិះម៉ូតូពីរនាក់គូរដណ្ដឹងតាម ផ្លូវអេសផ្លាស់ មកបុរីហ្គោដឡាក់ កម្លាំងជំនាញអធិការនគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងឆែកកាំម៉េរ៉ាសុវត្ថិភាព រហូតកំណត់បានមុខសញ្ញាជនសង្ស័យ។

លុះនៅព្រឹកថ្ងៃទី២៩ ខែសីហា កម្លាំងជំនាញបានចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅចំនុចសណ្ឋាគារហាក់ហួត១ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុ ងប៉ោយប៉ែត បាន ឃើញមុខសញ្ញាដូចក្នុង កាំម៉េរ៉ា សុវត្ថិភាព បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ និង បានដកហូតម៉ូតូ ដែលជិះធ្វើសកម្មភាពឆក់ បានមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ផងដែរ យកមកអធិការដ្ឋាននគរបាលក្រុង។

នៅក្នុងកាបូបលុយមានប្រាក់បាតចំនួន៣០០០បាត(បីពាន់)ប្រាក់ថៃ, ប្រាក់រៀលចំនួន៥០០០០៛ (ប្រាំម៉ឺន)រៀល, អត្តសញ្ញាណប័ណ្ណចំនួន១, កាតចាក់ថ្នាំកូវីត១៩ ចំនួន១សន្លឹក,ទូរស័ព្ទដៃម៉ាក អាយ ហ្វូន ៨ ផ្លើស ពណ៌ស ចំនួន១គ្រឿង,និងសម្ភារៈផ្សេងទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូឆក់កាបូបលុយ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងស្រាវជ្រាវ រកវត្ថុតាងដើម្បីប្រគល់ជូនជនរងគ្រោះវិញ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២