កំណាត់ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ៣២-៣៣ មុខបុរីសុវណ្ណ បន្តកកស្ទះចរាចរណ៍ ដោយសារតែភ្លៀងនៅបន្តធ្លាក់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលក្រុងច្បារមន និងកម្លាំងនគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថៃ្ងទី០១ ខែកញ្ញា ឆ្នាំ២០២១ បានចេញប្រតិបត្ដិការជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៣២-៣៣ មុខបុរីសុវណ្ណ មូលហេតុដោយសារតែ ប៉ុន្មានថៃ្ងនេះមានភ្លៀងធ្លាក់ជាប់ បណ្ដាលឱ្យទឹកជន់លិចផ្នែកខ្លះ ក្នុងភូមិសាស្រ្ដចំណុចព្រំប្រទល់ក្រុង ស្រុក ទាំងពីរ ហូរកាត់ផ្លូវតាំងពីម្សិលមិញមកម៉្លេះ។

សមត្ថកិច្ច និងអាជ្ញាធរ សូមបងប្អូនអ្នកបើកបរ ធ្វើដំណើរ មេត្ដាយោគយល់ចំពោះការកកស្ទះចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤! ក្នុងនោះបើមិនមែនភាពចំបាច់ទេគួរតែវៀង ពីរចំណុចដែលមានការកកស្ទះចរាចរណ៍នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យជួសជុល និងធ្វើការសាកល្បងបើក-បិទទ្វារទឹករលាំងជ្រៃ ដើម្បីត្រៀមលក្ខណៈពីចំងាយសម្រាប់ជំនន់ទឹកភ្លៀងដែលអាចកើតឡើងនៅពេលខាងមុខ នេះ។

ដើម្បីថែទាំផ្លូវជាតិលេខ៤ ឱ្យមានសុវត្ថិភាព ជៀសវាងការខូចខាត ស្រុត ប្រេះ ស្រាំ អាជ្ញាធរនិងសមត្ថកិច្ចក៏ដូចជាខាងជំនាញសាធារណៈការ គួរមានវិធានការរឹតបន្តឹងចំពោះរថយន្តក្រុមហ៊ុនដឹកជញ្ជូនដែលផ្ទុកធ្ងន់ ឬត្រូវឱ្យមានការផ្អាកជាបណ្ដោះអាសន្នប្រសិនបើមានជំនន់ទឹកភ្លៀងហូរកាត់ក្នុងកម្រិតខ្លាំងនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២