ភ្នំពេញ ៖ ក្លឹបកីឡាបាល់ទាត់វិសាខា បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលជុំវិញការចែកផ្លូវគ្នាជាមួយ គ្រូបង្គោល លោក Curtis Colum Gerard ខណៈបុរសសញ្ជាតិអៀរឡង់ រូបនេះបានដឹកនាំក្រុម ស្ទើរមិនស្គាល់ចាញ់សោះពោល គឺចាញ់តែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៤ប្រកួតនៃលីគកំពូលកម្ពុជា រដូវកាល ឆ្នាំ២០២១។
ដំណឹងដ៏រសើបនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យ កីឡា បាល់ ទាត់ ពិសេស អ្នក គាំទ្រ ក្រុម វិសាខា មាន ការ ចាប់ អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដ្បិត ពួក គេស្ទើរ មិន ជឿថា ក្រុម ជើង ឯក ពាន សម្ដេច តេជោ ហ៊ុន សែន ឆ្នាំ ២០២០នេះ សម្រេច ចែក ផ្លូវ ជា មួយ គ្រូ បង្វឹក ដែល ដឹក នាំ ក្រុម មិន ស្គាល់ ចាញ់ សោះ កាល ពី ជុំទី១ នៃ លីគ កំ ពូល កម្ពុជា ឆ្នាំ២០២១នេះ ឡើយ។
ក្លឹបសម្បូរធនធានកីឡាករល្អៗមួយនេះ បាន ជូន ដំ ណឹង ថា «ក្លឹប របស់ យើង បាន ព្រម ព្រៀង ចែក ផ្លូវ គ្នា ជា មួយលោកគ្រូ Curtis Colum Gerard ជា ផ្លូវ ការ ហើយ។ លោកគ្រូ Curtis Colum Gerard បាន ចូល រួម ជា មួយ ពួក យើង កាលពីដើមរដូវកាលឆ្នាំ២០២០។ ពួកយើងទាំងអស់គ្នា ពិត ជា សូម អរ គុណ ចំ ពោះ ការ ខិត ខំ ប្រឹង ប្រែង របស់ លោក គ្រូ ក្នុង ការ ជួយ ក្លឹប របស់ យើង កន្លង មក»។
គួរដឹងថា កាលពីជុំទី១ នៃលីគរដូវកាលនេះ ក្រោមកា រ ដឹក នាំ របស់ គ្រូ បង្វឹក វ័យ ក្មេង លោក Colum Curtis វិសាខា បាន បញ្ចប់ ការ ប្រ កួត ដោយ ឈរ កំ ពូល តា រាង និង រក្សា កំ ណត់ ត្រា មិន ស្គាល់ ចាញ់ សោះ បន្ទាប់ ពី ប្រ កួត១២លើក ឈ្នះ៨ និងស្មើ៤ មុនកំណត់ត្រាមិនស្គាល់ចាញ់នេះ ត្រូវ បានបំបែកដោយក្រុមនាគខៀវបឹងកេត ក្នុងជំនួបជើងទី២ ដោយវិសាខា បានរងបរាជ័យក្នុងលទ្ធផល ២-១ លើទឹកដីរបស់ខ្លួន។
បច្ចុប្បន្នវិសាខា នៅតែជាបេក្ខភាពក្រុមលំដាប់ កំ ពូល តារាង ដែល មាន ពិន្ទុ ប្រ កៀក ប្រ កិត គ្នា ជាក់ ស្ដែង ក្រោយ យកឈ្នះណាហ្គាវើលដ៏ ១-០ កាល ពី ម្សិលមិញ ពួក គេឡើងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន៣១ ពិន្ទុ ស្មើព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។ ប៉ុន្ដែ ប្រ កួត សេស សល់ វិសាខានឹងត្រូវធ្វើការងារធ្ងន់ ព្រោះ ត្រូវ ជួប សុទ្ធ តែ ក្រុម ខ្លាំងៗ ដូច ជា ត្រូវ ជួប គិរីវង់ ព្រះ ខ័ន រាជ ស្វាយ រៀង ភ្នំ ពេញ ក្រោន អង្គរ ថាយ ហ្គឺរ និងកងយោធពលខេមរភូមិន្ទជាដើម។
សូមបញ្ជាក់ថា សមិទ្ធផលរដូវកាលដំបូង ក្រោមការដឹកនាំរបស់លោក Colum កាលពីឆ្នាំ២០២០ គឺបានបញ្ចប់ត្រឹមលេខ៥ នៃលីគកំពូលកម្ពុជា តែលោកបានជួយឲ្យក្រុមបើកទំព័រប្រវត្តិសាស្រ្ដឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ និងទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup 2021 លើកដំបូង។ តែគួរឲ្យស្ដាយដោយសារបញ្ហាកូវីដ-១៩ AFC បានសម្រេចលុបចោលការប្រកួតប្រចាំតំបន់អាស៊ាន នាំឲ្យវិសាខា ពុំអាចបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះឡើយ៕


