សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០០.០០០ដុល្លារ ក្រោយយកឈ្នះ ក្រុមកោះហ្គាំរបស់អាមេរិក ក្នុងលទ្ធិផល២-១

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានបង្ហោះសារនៅក្នុងផេកហ្វេសបុកផ្លូវការថា៖ «ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបាន ជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិកក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែននិងសូមឧបត្ថម្ភដល់ក្រុម ជម្រើសជាតិកម្ពុជាដែលឈ្នះលើការប្រកួតនេះចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្តហើយថវិការនេះសូមទទួលពីលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។

បន្ថែមលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរថា៖«ខ្ញុំសូមកោតសរសើរចំ ពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ»។

ក្នុងជំនួបជើងទី២ ក្រុមបាល់ទាត់កោះហ្គាំបានព្យាយាមវាយសម្រុកខ្លាំងនៅវគ្គទី១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នេះរហូតរកបាន ១គ្រាប់មុនដោយកីឡាករ Devan Mendiola នៅនាទី៣៥។ ប៉ុន្ដែចូលវគ្គទី២កម្ពុជាបានដាក់សម្ពាធលើកោះហ្គាំដោយវាយបកតាមស្មើ ១-១ ភ្លាមៗបន្ទា ប់ពីលេងបាន ៤នាទីដោយកីឡាករ សុះ ស៊ូហាណា នៅនាទី ៤៩ ក្រោយទទួលបាល់បញ្ជូនពីមិត្តរួមក្រុម កែវ សុខផេង។បន្ទាប់មក កែវ សុខផេង ខ្លួនឯង ក៏បានស៊ុតគ្រាប់បាល់បន្ថែមមួយគ្រាប់ថែមទៀតនៅនា ទី ៥៥ ធ្វើឲ្យលទ្ធផលកម្ពុជានាំមុខ ២-១ រហូតចប់ការប្រកួតពេញម៉ោង។

នាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានសន្យាឧបត្ថម្ភចំនួន ៥.០០០ដុល្លាររាល់ការទាត់បញ្ចូលទី១គ្រាប់ ក្នុងវគ្គជម្រុះ Play-Off ជាមួយកោះហ្គាំនេះផងដែរសម្រាប់សមាជិកក្រុមជម្រើសជាតិកម្ពុជាទាំងមូលដើម្បីលើកទឹកចិត្តបន្ថែម តាមរយៈការស៊ុតបញ្ចូលទីកោះហ្គាំចំនួន ៣ គ្រាប់សមាជិកក្រុម ជម្រើសជាតិកម្ពុជានឹងទទួលបានសរុបថវិកាចំនួន ១៥.០០០ដុល្លារបន្ថែមពីលើ ប្រាប់ឧបត្ថម្ភ ១០ម៉ឺនដុល្លារ របស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា កម្ពុជាបានយកឈ្នះក្រុមបាល់ទាត់កោះហ្គាំរបស់អាមេរិក ដើម្បីទៅបង្គ្រប់ កៅអី ២៤ក្រុមនៅជុំទី៣នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះជាមួយឥណ្ឌូនេស៊ីដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា។ វគ្គជម្រុះជុំទី៣នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុមខណៈការប្រកួតនឹងចាប់ផ្ដើមពីដើមខែកុម្ភៈដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២