លីគទី២ កម្ពុជា មាន១២ក្រុមចូលរួមប្រកួតប្រជែង ជាមួយនឹងមុខមាត់ថ្មីជាងមុន

ភ្នំពេញ៖ ពានរង្វាន់លីគទី២ កម្ពុជា (Cambodian League 2) មានក្រុមចំនួន ១២ចូលរួមប្រកួត នឹងចាប់ដំណើរការប្រកួតនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។ នេះបន្ទាប់ពីការចាប់ឆ្នោត ជ្រើសរើសគូប្រកួតនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ។

សមាសភាពក្រុមទាំង ១២នោះរួមមាន ព្រៃវែង, នគរបាលជាតិ, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, អាយអេសអាយ ដង្កោសែនជ័យ, សៀមរាប, បន្ទាយមានជ័យ, កោះកុងអែហ្វស៊ី, ត្បូងឃ្មុំ និង ណិចស្តិបអែហ្វស៊ី ហើយរូបមន្តប្រកួតធ្វើឡើងចំនួន ២ជុំ។

លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានមានប្រសាសន៍ក្នុងថ្ងៃចាប់ពូលថា «លីគ២ នឹងមានការផ្លាស់ប្ដូរ យើងមានអត្តសញ្ញាណថ្មី និមិត្តសញ្ញាថ្មី ហើយនិមិត្តសញ្ញាគឺតំណាងឲ្យយុវជន ការអភិវឌ្ឍន៍ ដែលពណ៌បៃតងបានសេចក្ដី ថានឹងរីកលូតលាស់ជុំវិញផ្ទៃប្រទេស ហើយយើងសង្ឃឹមថាលីគទី២ នឹងក្លាយជាផ្លូវដើម្បីទៅកាន់ CPL (Cambodian Premier League) ដែលជាលីគកំពូល។»

សប្ដាហ៍ដំបូងនៃលីគទី២ កម្ពុជា ក្រុមដែលត្រូវជួបគ្នារួមមាន៖
គូទី១៖ អាយអេសអាយ ដង្កោសែនជ័យ Vs ព្រៃវែងអែហ្វស៊ី
គូទី២៖ សូលទីឡូអង្គរ Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
គូទី៣៖ អាស៊ីអឺរ៉ុបយូណាយធីត Vs សៀមរាប
គូទី៤៖ អគ្គីសនីកម្ពុជា Vs បន្ទាយមានជ័យ
គូទី៥៖ កោះកុងអែហ្វស៊ី Vs ត្បូងឃ្មុំ
គូទី៦៖ ណិចស្តិបអែហ្វស៊ី Vs សាលាកីឡាបាល់ទាត់ជាតិបាទី

ខុសពីបណ្តាឆ្នាំមុនៗ លីគទី២ កម្ពុជា ពុំត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កីឡាករបរទេសឡើយ ប៉ុន្តែជាមួយនឹងការផ្លាស់ប្ដូរមុខមាត់ថ្មី ពីឆ្នាំ២០២២ តទៅនឹងអនុញ្ញាតឲ្យចុះបញ្ជីកីឡាករបរទេស ៤នាក់ (៣នាក់បង្ហាញខ្លួននៅលើទីលាន បន្ថែមលើសពីនេះ ក៏ផ្ដោតទៅលើយុវជនដែលជាគោលដៅសម្រាប់ស៊ីហ្គេម២០២៣ ផងដែរ។ ជាមួយនឹងការចុះបញ្ជីកីឡាករអាយុក្រោម ២២ឆ្នាំ ចំនួន ៦នាក់យ៉ាងតិច និងក្នុងនោះ ២នាក់ត្រូវតែបង្ហាញខ្លួននៅលើទីលាន ៩០នាទីពេញផងដែរ៕
ប្រភព៖ CAM2023
ដោយ៖វីកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២