មិនធម្មតា‌‌! កីឡាការនីជម្រើសជាតិបាល់ទាត់មួយរូបរបស់កម្ពុជា នឹងចូលហ្វឹកហាត់ជាមួយក្រុមបាល់ទាត់បុរសដើម្បីពង្រឹងសមត្ថភាពបន្ថែម

ភ្នំពេញ៖ តាមរយៈគេហទំព័រCambodia 2023 បានឱ្យដឹងថា កីឡាការនីបាន ជាវៃ ដែលជាប្រធានក្រុមបាល់ទាត់នារីកម្ពុជា នឹងចូលហាត់ជាមួយក្រុមបាល់ទាត់បុរស ដើម្បីពង្រឹងសមត្ថភាព ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ ខាងមុខនេះ។

កីឡាការនីដែលមានសមត្ថភាពល្អរូបនេះនឹងចូលហាត់ជាមួយក្រុមបាល់ទាត់បុរស ក្រោមអាយុ១៨ឆ្នាំ ភ្នំពេញក្រោន ចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ ដើម្បីបំពេញចន្លោះខ្វះខាតក្នុងគោលបំណងពង្រឹងសមត្ថភាពឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ។

ដោយសារតែរូបគេមិនអាចទៅធ្វើការហ្វឹកហាត់នៅចិន ជាមួយនឹងមិត្តរួមក្រុមទើបកីឡាការនីរូមនេះចូលហាត់ជាមួយកីឡាករប្រុសៗ ព្រោះតែខ្លួនយល់ថា អាចពង្រឹងបន្ថែមផ្នែកកម្លាំងកាយ ហើយក៏សង្ឃឹមថា ក្រោយពេលបានចូលហាត់ជាមួយក្រុមកីឡាករបុរស នឹងធ្វើឲ្យខ្លួនមានការរីកចម្រើនបានមួយផ្នែកបន្ថែមទៀតផងដែរ។ កីឡាការិនីឆ្នើម ក្នុងក្រុមជម្រើសជាតិនារីខាងលើ បានឲ្យដឹងថាការហ្វឹកហាត់ជាមួយ U18 អាចមានការហត់នឿយខ្លាំង បើធៀបជាមួយការហ្វឹកហាត់ក្នុងក្រុមនារីដូចគ្នា។ ទោះជាយ៉ាងណា កីឡាការិនីដដែលជឿថា ក្រោយពេលក្រុមកីឡាការិនីត្រឡប់ពីហ្វឹកហាត់នៅចិនវិញ នាខែមេសា ខ្លួននឹងទទួលបានការកោះហៅឲ្យចូលក្រុមវិញផងដែរ។

សូមជម្រាបផងដែរថា បាន ជាវៃ គឺជាកីឡាករឆ្នើមម្នាក់ក្នុងក្រុម ដែលត្រូវមានឈ្មោះទៅធ្វើការហាត់នៅប្រទេសចិន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ប៉ុន្តែដោយសារតែរវល់ការងារនៅក្លិបភ្នំពេញក្រោន ទើបសម្រេចជ្រើសរើសយកការហ្វឹកហាត់នៅក្លិបភ្នំពេញក្រោន និងធ្វើការផង។ ជាមួយគ្នានោះ កីឡាការនីឆ្នើម បានដាក់ចិត្តដាក់កាយប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ពេលខ្លះហាត់លើសម៉ោងនៃកម្មវិធីហ្វឹកហាត់ផងក៏មាន៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២