រដ្ឋបាល Joe Biden មានគម្រោងស្នើសុំថវិកាចំនួន 2 ពាន់លានដុល្លារ ដើម្បីពង្រឹងសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន

លោក John Bass អនុរដ្ឋលេខាធិការស្តីទីទទួលបន្ទុកការគ្រប់គ្រង និងធនធានរបស់ក្រសួងការបរទេសបាននិយាយថា ផែនការថវិការបស់រដ្ឋបាល Biden រួមមានសំណើរសុំថវិកាចំនួន 2 ពាន់លានដុល្លារ ដើម្បីពង្រឹងសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក និងគាំទ្រដៃគូដើម្បីរុញច្រានប្រឆាំងនឹងប្រទេសចិន។

លោក Bass បានប្រាប់អ្នកយកព័ត៌មានថា “ការប្រកួតប្រជែងរបស់យើងជាមួយ PRC គឺមានលក្ខណៈទូលំទូលាយ និងស្មុគស្មាញខុសពីធម្មតា ដែលតម្រូវឱ្យមានវិធីសាស្រ្តផ្សេងពីថវិកាបែបប្រពៃណី ដោយលោកបន្ថែមថា ថវិកានេះរួមបញ្ចូលទាំងការចំណាយចាំបាច់លើធនធានជម្រើសដើម្បីជួយដោះស្រាយបញ្ហាប្រឈម ដែលធ្វើឡើងដោយប្រទេសចិន៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖​ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២