រយៈពេល៦ខែដើមឆ្នាំនេះ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសនូវទំហំទឹកប្រាក់ជិត ៤៦ប៊ីលានដុល្លារ

បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយ រដ្ឋាភិបាលបានសម្រេចបើកឱ្យដំណើរការនូវសេដ្ឋកិច្ចសង្គមឡើងវិញនោះ​ មានអ្នកវិនិយោគបរទេសជាច្រើនបាននាំគ្នាមកធ្វើការវិនិយោគទៅតាមវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។គ្រាន់តែនៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទុនវិនិយោគពីបរទេសប្រមាណជា ៤៥,៨ ប៊ីលានដុល្លារ។

បើយោងតាមធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ វិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានចំនួន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រភពទុនចម្បង មកពីប្រទេស ចិន, កូរ៉េខាងត្បូង, សិង្ហបុរី, ជប៉ុន, វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។

លំហូរវិនិយោគចូលមកប្រទេសកម្ពុជា នាបេលបច្ចុប្ន្ននេះ ត្រូវបានគេមើលឃើញថា មានការគ្របដណ្តប់លើវិស័យធំៗមួយចំនួនដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់ជាដើម៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២