នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបាននាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៦លានតោន តួលេខនេះបានកើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយកន្លងមកនេះ។ កសិផលទាំងនោះត្រូវបាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។


បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ២. ៩៤% នៃកសិផលកម្ពុជា គឺនាំចេញឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗទាំងនោះមានដូចជា៖
-ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន
– ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
– ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។


កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី មានដូចជា៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ហើយគ្រាប់ស្វាយចន្ទីឆៅមានទំហំនាំចេញប្រមាណជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។


តាមតួលេខរបស់ក្រសួងកសិកម្មដដែលបានឱ្យដឹងបន្តទៀតថា ទំហំទឹកប្រាក់ពីការនាំចេញកសិផលទាំងអស់គឺ កសិផលក្រៅពីស្រូវ-អង្ករ មានប្រមាណជាង ១៨០០លានដុល្លារ។ កសិផលស្រូវបានប្រមាណជាង ៤០០លានដុល្លារ។អង្ករបាប្រមាណជាង ២០០លានដុល្លារ។ហើយដំឡូងមីបានធ្វើការនាំចេញប្រមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក ៕

ដោយ៖ ឧត្តម

