ភ្នំពេញ៖ កីឡាករ៤រូប សុទ្ធតែជាជើងខ្លាំង ជា idolក្នុងដួងចិត្តរបស់បងប្អូនអ្នកស្នេហាគុនខ្មែរ មានទាំងឈុតក្មេង ទាំងឈុតចាស់ មិនឱ្យបងប្អូនខកបំណងឡើយនៅសប្តាហ៍នេះ ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក រួមសហការជាមួយស្ថានីយទូរទស្សន៍ថោន បានរៀបចំមហាព្រឹត្តិការណ៍ Kun Khmer x Australiaនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដើម្បីត្រៀមបម្រើអារម្មណ៍ទស្សនិកជន អ្នកស្នេហាគុនខ្មែរ ដាស់អារម្មណ៍អ្នកគាំទ្រជាថ្មីឱ្យបន្លឺសម្រែករាជសីហ៍ ទាំងនៅក្នុងការទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន ។

វត្តមានកីឡាករដែលនឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺមានវត្តមានកីឡាករ មាស ប៊ុនថេន អ្នកលេងអាវុធចិត្តសាស្ត្រ មិនសូវបានមាត់ តែបានកណ្ដាប់ដៃ , កីឡាករចិត្តសាស្ត្រផ្លែអាវុធច្បាស់ រាហ៊ូមាស ឈុត សេរីវ៉ាន់ថង , អ្នកលេងកែងឆេះជង្គង់ហោះ អេអាំ ម៉ារីម ភូថង , កំពូលអ្នកលេងក្បាច់គុនចម្រុះ ចាន់ រតនា ។ អ្នកលេងក្បាច់គុនឆ្នើមទាំងបួនរូបនេះ បានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការសំលៀងអាវុធ កែងជង្គង់ តទល់ជាមួយនឹងកីឡាករជើងខ្លាំងជាច្រើនរូបរបស់ប្រទេសអូស្ត្រាលី នាថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ នាចុងសប្តាហ៍នេះ កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង៨យប់តទៅ ។


ទីតាំងរៀបចំសង្វៀនប្រកួត នៅវិមានសុភមង្គល ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ។ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,ហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25, TOWN SPORTS និង BEER GANZBERG ផងដែរ៕

ដោយ៖ វិកគី