ភ្នំពេញ៖ បងប្អូនណាខ្លះដែលទន្ទឹងរង់ចាំឱ្យជម្រើសជាតិកម្ពុជាមានការប្រកួតលក្ខណៈអន្តរជាតិឆាប់ៗ ឥឡូវនេះក្តីប្រាថ្នារបស់បងប្អូនបានដូចបំណងហើយ ជួបគ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។


ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវជួបតទល់ជាមួយនឹងក្រុមបាល់ទាត់តាជីគីស្ថាន មិនត្រឹមតែបានទស្សនាការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជានោះទេ អ្នកគាំទ្រថែមទាំងបានទស្សនាការសម្ដែងដ៏ពិសេសពីតារាកិត្តិយសសំខាន់ពីររូប គឺអ្នកអង្គម្ចាស់ នរោត្តមរស្មីខេមុនី និងកញ្ញា Sophia Kao ។ តារាកិត្តិយសទាំងពីររូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាក្រុមជម្រើសជាតិ ជាមួយស្នាមញញឹមដ៏កក់ក្តៅ និងជាការផ្ដល់កម្លាំងចិត្តបន្ថែមទៀតដល់កីឡាករគ្រប់រូប។


ដូច្នេះវត្តមានរបស់បងប្អូន ជាចំណែកដ៏សំខាន់ក្នុងការលើកទឹកចិត្តកីឡាករកម្ពុជាយើង កុំឱ្យឱកាសនេះកន្លងផុតទៅ ជួបគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះក្នុងការប្រកួតមិត្តភាពអន្តរជាតិ ចាប់ពីវេលាម៉ោង៧យប់តទៅ។ ចំណែកឯសំបុត្រមានដាក់លក់នៅពហុកីឡដ្ឋានជាតិអូឡាំពិកផ្ទាល់ និង https://ffcambodia_bot.t.me/home ៕


ដោយ៖ វិកគី