Messi នឹងបន្តអាជីពនៅក្លឹប Barcelona មួយរដូវកាលទៀត

(អេស្ប៉ាញ)៖ នៅក្នុងកិច្ចសំភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Goal តារាឆ្នើមអាហ្សង់ទីន Messi គ្រោងនឹងបន្តនៅ Camp Nou មួយរដូវកាលនេះបន្តទៀត បើទោះបីជាតារាឆ្នើមរូបនេះធ្លាប់ចង់ចាកចេញពីក្លឹបយក្សមួយនេះក៏ដោយ។

កីឡាករ Lionel Messi ត្រូវបានអ្នកជំនាញរបស់ La Liga លោក Terry Gibson ចាត់ទុកជា“King of Catalunya” ដែលត្រូវបានគេហៅថាជាស្តេចរបស់ក្រុម Barcelona ។ Messi បានបង្ហើបនៅក្នុងបទសម្ភាសន៍ជាមួយ Goal កាលពីថ្ងៃសុក្រថាគាត់នឹងនៅ Camp Nou ដដែលទោះបីធ្លាប់បានប្រាប់ក្លឹប Barca ថាគាត់ចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះក៏ដោយ។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានឈានដល់ ១២ ខែចុងក្រោយនៃកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នៅឯ Barca ប៉ុន្តែអ្នកជំនាញវិភាគប្រចាំ La Liga ​លោក Gibson នៅតែប្រកាន់យកថាម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលនឹងនៅបន្តនៅក្លឹបនេះនៅប៉ុន្មានឆ្នាំខាងមុខទៀត។

លោក Gibson បានប្រាប់ Goal ថា៖ “នេះគឺជាកីឡាករម្នាក់ដែលបាននៅ Barcelona ចាប់តាំងពីគាត់មានអាយុ ១៣ ឆ្នាំ។ គាត់បានស្ថិតក្នុងក្រុមដំបូងចំនួន ១៦ រដូវកាលមកហើយ ខ្ញុំអាចសន្មតថា អាហ្សង់ទីន នឹងបាសេឡូណាជាកន្លែងដែល Messi នឹងចូលនិវត្តន៍ពីអាជីបាល់ទាត់របស់គាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២