ការវិលត្រឡប់មកវិញដ៏អស្ចារ្យ Ganzberg Kun khmer Tour concert ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធគុនខ្មែរ

ភ្នំពេញ៖ ពិតជាមិនធម្មតាក្រោយការទន្ទឹងរង់ចាំជាយូរ ស្ថានីយទូរទស្សន៍ថោនរួមសហការជាមួយ GANZBERG នាំមកនូវការប្រកួតដ៏អស្ចារ្យជាថ្មី ដោយប្រមូលផ្តុំដោយអ្នកស្នងកណ្តាប់ដៃមហាទម្ងន់ ជង្គង់ទំលុះមេឃ កែងជ្រែកអាកាស បាតជើងអារក្សគ្មានស្រមោល ។

ដើម្បីរំលឹកដល់វីរភាពដ៏អង់អាចរបស់ វិរ:កងទ័ពយើង និងខួបលើកទី៤៧ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ មករា ក្រុមហ៊ុនGanzberg រួមជាមួយស្ថានីយទូរទស្សន៍ TOWN FULL HDTV បានរៀបចំមហាព្រឹត្តការណ៍ Ganzberg Kun khmer Tour concert ឱ្យកើតមានឡើងមក។

 

Ganzberg Kun khmer Tour concertជាមហាព្រឹត្តិការណ៍ដ៏ធំក្នុងវិស័យប្រដាល់គុនខ្មែរ ដែលប្រជុំដោយកំពូលអ្នកលេងក្បាច់គុនជាតិនិងអន្តរជាតិ រួមគ្នាផ្សព្វផ្សាយពីមរតកក្បាច់គុនខ្មែរ ទេសចរណ៍ និង សន្តិភាពក្នុងប្រទេសកម្ពុជាអរគុណ​សន្តិភាព មានសន្តិភាព ទើបយើងមានការកម្សាន្តដ៏សម្បូរបែប ។

អ្នកប្រដាល់ពូកែកណ្ដាប់ដៃជាច្រើនរូបហ្នឹងមកប្រមូលផ្ដុំគ្នាជាថ្មី កីឡាករដែលនឹងមានវត្តមាននៅលើសង្វៀន Ganzberg Kun khmer Tour Concertក្នុងពេលឆាប់ៗនេះ ការប្រកួតគូរមិត្តភាពជាតិនិងអន្តរជាតិដែលនឹងមកអង្រួនសង្វៀនGanzberg Kun khmer Tour concertឱ្យកាន់តែអស្ចារ្យ ធ្វើឱ្យអ្នកទស្សនានឹកស្មានមិនដល់ ការប្រកួតរវាងអ្នកប្រយុទ្ធកណ្ដាប់ដៃរិទ្ធ វិបុល ជួបតទល់ជើងខ្លាំងកណ្ដាប់ដៃមីយ៉ាន់ម៉ា Gaw Dow Htoo, អ្នកលេងអាវុធសែន ច័ន្ទរិទ្ធីស័ក មកល្បងកណ្ដាប់ដៃជាមួយកីឡាករឡាវ Saengkeng S.Singyai, អ្នកប្រដាល់ចិត្តសឿងមាស ប៊ុនថេន ជួបតតាំងជើងខ្លាំងមីយ៉ាន់ម៉ាពូកែកណ្ដាប់ដៃ Kyaut Yine , កំពូលអ្នកលេងកែវសូត្រវាសនា គុនខ្មែរ និងមកប្ដូរអាវុធជាមួយម្ចាស់ខ្សែក្រវ៉ាត់ចិន Liu Longquan , តោកំណាចគុនខ្មែរសោម វិឆ័យ នឹងត្រូវល្បងកណ្តាប់ដៃជាមួយ ជើងខ្លាំងចិន Shane Haran ,អ្នកលេងកែងឆេះជង្គង់ហោះ អេអាំ ម៉ារីនភូថង ត្រូវជួបតតាំងជាមួយជើងខ្លាំងអឺរ៉ង់ Hesam ។

កីឡាករគ្រប់រូបនិងជួបល្បងអាវុធគ្នាក្នុងការប្រកួតមិត្តភាពគុនខ្មែរវាយ៣ទឹក ក្នុងមួយទឹកមានរយៈពេល៣នាទី ដើម្បីអង្រួនសង្វាមជាថ្មីក្នុងការវិលត្រឡប់មកវិញ កុំភ្លេចកត់ថ្ងៃទុកសុទ្ធតែគូជក់ចិត្ត គុនខ្មែរ ។

ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ Town full hdtv ចាប់ពីវេលាម៉ោង 8:00 យប់តទៅ និង ផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុក ផ្លូវការ Beer Ganzberg និងpageផ្លូវការ Town Full HDTV និងផេកផ្លូវការTown FM 102.25 ។

វត្តមានរបស់បងប្អូនគឺមានចំណែកជួយបង្កើតព្រឹត្តិការណ៍ដ៏នេះឱ្យកើតឡើងមក។ ការប្រកួតប្រចាំសប្តាហ៍ នឹងធ្វើដំណើរទៅកាន់ខេត្តក្រុងជុំវិញប្រទេសសប្តាហ៍នេះជួបគ្នានៅថ្ងៃទី ០៧ មករា ២០២៦ ទីតាំងស្ថិតនៅដីឡូសង្កាត់រកការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាំមកជូនជាពិសេសផ្តាច់មុខដោយ GANZBERG ៕

 

ដោយ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២