ភ្នំពេញ៖ ក្លឹប Barcelona បានសម្រេចខ្ចីជើងខ្សែការពារ Joao Cancelo រហូតដល់ចប់រដូវកាលនេះ ដោយក្លឹបនឹងផ្តល់ប្រាក់ខែ ៤ លានអឺរ៉ូក្នុងមួយឆ្នាំទៅដល់គាត់។
ខ្សែការពាររូបនេះកើតនៅឆ្នាំ 1994 ធ្លាប់លេងឱ្យក្រុមក្នុងរដូវកាល 2023-2024។ក្នុងវ័យ 31 ឆ្នាំ Cancelo នៅតែជាកីឡាករអន្តរជាតិព័រទុយហ្គាល់។ គេត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់ទៅកាន់លីគកំពូលអឺរ៉ុបវិញ ដើម្បីស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គាត់ឡើងវិញ។

បន្ទាប់ពីចូលរួមជាមួយ Al Hilal កាលពីរដូវក្តៅមុន Cancelo បានរងរបួសសរសៃពួរភ្លៅ ហើយត្រូវបានអវត្តមានអស់រយៈពេលជាច្រើនខែ។ លើសពីនេះ ការសម្រេចចិត្តរបស់គ្រូបង្វឹក Simone Inzaghi ក្នុងការមិនចុះឈ្មោះ Cancelo សម្រាប់វគ្គទីពីរនៃលីគ Saudi Pro League បានបញ្ចប់ពេលវេលារបស់ខ្សែការពាររូបនេះនៅ Al Hilal។

ក្រៅពីក្លឹប Barcelona ក្លឹប Inter Milan ក្នុងក្របខ័ណ្ឌ Serie A ក៏ត្រូវបានចាត់ទុកថា ជាគោលដៅដ៏មានសក្តានុពលមួយសម្រាប់ក្លឹប Cancelo ផងដែរ។
គួររំលឹកផងដែរថា Joao Cancelo កាលពីកន្លងទៅ មិនបន្តជាមួយ Barcelona នោះទេ បានត្រលប់ទៅក្លឹបចាស់របស់គេវិញ កាលពីឆ្នាំ២០២៤ Joao Cancelo ត្រូវបានក្លឹប Barcelona ចេញសេចក្តីថ្លែងការណ៍ និយាយពាក្យ Good Bye ទៅកាន់ពួកគេទាំងពីរ។ប៉ុន្តែបច្ចុប្បន្នគេក៏បានមកចូលរួមជាមួយនឹងមិត្តរួមក្រុមចាស់វិញដើម្បីជួយក្រុមក្នុងរដូវកាលថ្មី៕

ដោយ: វិកគី

