ទស្សនាការប្រកួតនៅលើសង្វៀន Boostrong King of The Ring Kun Khmer សប្តាហ៍នេះដឹងតែស្អកបំពង់កទៀតហើយ ដាក់សុទ្ធតែគូពិសេសៗអ្នកលេងកែង និងកណ្តាប់ដៃ

ភ្នំពេញ៖ Boostrong King of The Ring Kun Khmer សង្វៀនមូលរបស់ស្ថានីយ៍ទូរទស្សន៍ថោនសប្តាហ៍នេះ កីឡាករទាំងក្មេង ទាំងចាស់ ល្អៗណាស់ សុទ្ធតែអ្នកលេងកែង និងកណ្តាប់ដៃ។

ជាមួយគ្នានោះ ការប្រកួតហ្គង់ចេញម្រាមដែលមាននៅស្ថានីយ៍ទូរទស្សន៍ថោនជាសង្វៀនទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្របរទេសរៀងរាល់សប្តាហ៍ តែងតែមានអ្នកគាំទ្រមកទស្សនាយ៉ាងច្រើនពេញៗស្ទូឌីយូមានស៊ីនត្រជាក់។សប្តាហ៍នេះកាន់តែអស្ចារ្យទៅទៀតជាមួយនឹងគូពិសេស ដែលប្រមូលផ្ដុំសុទ្ធតែអ្នកប្រយុទ្ធ កណ្ដាប់ដៃ ទាំងជាតិ អន្តរជាតិ តាំងពីគូទី១ដល់គូចុងក្រោយ។

សម្រាប់គូមិត្តភាពជាតិ និងអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)រួមមាន៖

– ដែន បសេដ   vs  រិគី នរសក្កដា

– សុជា វណ្ណដេត  vs  វិបុល គុនខ្មែរ

– ពៅ ប៉ាប់  vs ពេជ្រ ផាន់ណា

– នូវ ដារ៉ូ  vs កីឡាករមីយ៉ាន់ម៉ា BA SOE WANA

– សូត្រ ប៊ុនធី  vs កីឡាករកែងខ្លាំងអឺរ៉ង់  HOSEIN POUR BAGHBAN។

ញ៉ាំប៊ូសស្រ្តងជួយគុនខ្មែរ ប៊ូសស្រ្តងឱ្យឡានកីឡាករគុនខ្មែរ៧គ្រឿងរួចមកហើយ។ការប្រកួតនៅក្នុងសប្តាហ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrong ផងដែរ។

កុំភ្លេចចូលរួមទស្សនាដោយសេរី និងឲ្យបានច្រើនកុះករ នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២