ក្តៅៗ! ប្រធានាធីបតីអាមេរិក លោកត្រាំ និង ភរិយា តេស្តរកឃើញវិជ្ជមាន កូវីដ ១៩

អាមេរិក៖ លទ្ធផលបានប្រកាសផ្លូវការមុននេះបន្តិច គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនិងលោកជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19 បន្ទាប់ពីបានធ្វើចត្តាឡីស័ក និង ធ្វើតេស្តរួចមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអង់គ្លេស Rueters នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ នេះ ។

លោក ត្រាំ បានសរសេនៅលើបណ្តាញសង្គម Twitters របស់លោកថា «យប់នេះខ្ញុំ និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ពួកយើងនឹងចាប់ផ្តើមដំណើរការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស។ យើងនឹងប្រឈមមុខបញ្ហានេះទាំងអស់គ្នា»។ សាររបស់លោក ដូណាល់ ត្រាំ នេះត្រូវបានបង្ហោះនៅមុនម៉ោង ១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងភរិយាបានតេស្តឃើញឆ្លង COVID-19 បន្ទាប់ពីបានរួមដំណើរជាមួយ ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ដែលលោក ស្រីក៏តេស្ដវិជ្ជមាន COVID-19 ដែរ។ លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានទាំងវេទិកាតស៊ូមតិក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland) កាលពីថ្ងៃអង្គារ និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ មីននីសូតា (Minnesota) ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២