ភ្នំពេញ៖ អ្នកចូលចិត្តទស្សនាប្រដាល់គុនខ្មែរ សប្តាហ៍នេះ ធានាថាជក់ចិត្តជាពុំខាន នៅលើសង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក របស់ស្ថានីយ៍ទូរទស្សន៍ថោន។ ដោយកីឡាករជាតិ និងអន្តរជាតិដែលនឹងត្រូវឡើងប្រកួតសុទ្ធតែជាជើងខ្លាំងនៅលើសមរភូមិក្បាច់គុននឹងមិនធ្វើឱ្យបងប្អូនទស្សនាខកបំណងឡើយ។

គូប្រកួតគីឡូធ្ងន់នៅក្នុងសប្តាហ៍នេះ សុទ្ធតែអ្នកពូកែកណ្ដាប់ដៃ ហើយជាអ្នកប្រយុទ្ធជើងចាស់ប៉ះចំណូលថ្មី ល្បីស្រាប់មិនចាំបាច់តាមដាន បើបានទស្សនាប្រាកដជាពេញចិត្តស្ដូកតែម្តងជាមួយនឹងគូមិត្តភាពជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves) ។
ដោយគូមិត្តភាពគុនខ្មែរ កីឡាករដែលនឹងត្រូវប៉ះគ្នានោះរួមមាន៖
– វិច្ឆិកា គុនខ្មែរ vs ឃឹម ថន
– រិគី ដុំដែក vs ម៉ាលី សុផែន
– កូស៊ីន គុនខ្មែរ vs យុគ យក្សផ្លែរ។

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន ។ ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrong ផងដែរ៕

ដោយ៖ វិកគី

