តើក្លឹបបាល់ទាត់មួយណាទៅនឹងមានឱកាសជាតំណាងជាតិទៅចូលរួមប្រកួតកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC)សម្រាប់ឆ្នាំ២០២៦/២៧ខាងមុខនេះ?

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦នេះ Cambodian Premier league បានចេញសេចក្តីជូនដំណឹងនៅលើ page ផ្លូវការ ទាក់ទងជាមួយការកំណត់យកក្លឹបបាល់ទាត់តំណាងជាតិ ដោយនៅក្នុងការផ្សព្វផ្សាយនោះបានសរសេររៀបរាប់ថា៖

ការកំណត់យកក្លឹបបាល់ទាត់តំណាងជាតិចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចក្នុងការកំណត់គោលការណ៍ចំពោះក្លឹបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោយផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លឹបបាល់ទាត់ ចូលរួមការប្រកួតជ្រើសរើសជើងឯក ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអាជ្ញាបណ្ណក្លឹបអន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយដូចខាងក្រោម៖

 

​    ១/. ក្លឹបបាល់ទាត់ដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។

២/. ក្លឹបបាល់ទាត់ដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ។

៣/. ក្លឹបបាល់ទាត់ដែលទទួលបានជើងឯកនៃការប្រកួតពាននរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦។

៤/. ក្លឹបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ។

ព្រមជាមួយគ្នានេះ ប្រសិនបើក្លឹបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិទទួលបានជើងឯក AFC Challenge League នោះ ក្លឹបបាល់ទាត់កម្ពុជានឹងទទួល កូតាក្លឹបបន្ថែមចំនួនមួយ (១)ក្លឹបទៀត ដូច្នេះ គោលការណ៍កំណត់ក្លឹបបាល់ទាត់ដែលត្រូវចូលរួមប្រកួតនឹងអនុវត្តទៅតាមចំណាត់ថ្នាក់ដូចខាងលើ និងស្របទៅតាមបទបញ្ជាចូលរួមប្រកួត AFC Club Competition Entry Regulations។

 

បញ្ជាក់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើបច្ចុប្បន្នភាពប្រសិនបើទទួលព័ត៌មានបន្ថែមពី សហព័ន្ធកីឡាបាល់ទាត់ទ្ធីបអាស៊ី (AFC)៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២