មិនធម្មតា ISI បិទភ្នំពេញក្រោនរហូតដល់៩០នាទីពេញ ទីបំផុតនៅតែបរាជ័យ

ភ្នំពេញ៖ កម្រខ្លាំងណាស់ក្រុមដែលអាចបិទជើងខ្លាំងភ្នំពេញក្រោនបានរហូតដល់ 90 នាទី។ហើយកាន់តែកម្រទៅទៀតគឺជំនួបរវាងក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ និងក្រុមបាល់ទាត់សឹង្ហក្រហមភ្នំពេញក្រោនក្នុងជំនួបនៃការប្រកួតលីគកំពូលកម្ពុជា ដែលប្រកួតនៅទឹកដីភ្នំពេញក្រោន ទទួលបានការចូលរួមទស្សនាយ៉ាងច្រើនរហូតដល់ជាង 1,000 នាក់ ។

ការប្រកួតរយៈពេល៩០នាទីពេញ លទ្ធផលនៅតែបន្ត០ស្មើ ដោយមិនមានក្រុមមួយណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ ក្រុមទាំងពីរបានព្យាយាមលេងបុកគ្នារៀងៗខ្លួន ជាពិសេសអាយអេសអាយ បង្ហាញទម្រង់ការពារបានយ៉ាងល្អ បិទជាប់មិនឱ្យខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោនរកគ្រាប់បាល់បានឡើយ។

ចូលមកដល់នាទីទី៩០ ក្រោយពីម៉ោងបន្ថែម៧នាទី គ្រាប់បាល់ចុងម៉ោងរបស់ម្ចាស់ផ្ទះភ្នំពេញក្រោនក៏រកបានដោយកីឡាករលេខ១៧ គឺខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាព សា ទី ។

គ្រាប់បាល់ចុងម៉ោងនេះ បានធ្វើឲ្យឮសំឡេងស្រែកហ៊ោកញ្ជ្រាវយ៉ាងកងរំពងពីសំណាក់ អ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោន សេចក្តីរំភើបចិត្ត ដែលក្រុមទទួលបាន៣ពិន្ទុបន្ថែម សម្រាប់សប្តាហ៍ថ្មី។ កីឡាករសាទីបានក្លាយជាកីឡាករល្អប្រចាំការប្រកួតទទួលបានពានរង្វាន់ដ៏ស្រស់ស្អាតមួយពីក្រុមហ៊ុនCambodiam Premier league ។

សូមជម្រាបថា ក្រោយពីយកឈ្នះISI នៅទឹកដីរបស់ខ្លួនកាលពីយប់ម៉ិញ ក្រុមបាល់ទាត់ភ្នំពេញក្រោននៅតែបន្តឈរលេខរៀងទី២ក្នុងតារាងពិន្ទុមាន៤០ពិន្ទ ដោយតាមពីក្រោយព្រះខ័នរាជស្វាយរៀងដែលមាន៤២ពិន្ទុ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២