កីឡាករគុនខ្មែរកាន់ ម៉េងហុង(ហនុមានពាន់ស្នៀត)បានធ្វើឱ្យមហាជនកោតសរសើរគ្រប់គ្នា ហើយចាត់ទុកជាវីរៈបុរស ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ ដែលបណ្តាលឱ្យមនុស្សស្លា.ប់៤នាក់ កាលពីយប់ម៉ិញនេះ!

ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ កាន់ ម៉េងហុង គឺ ជា Hero ម្នាក់នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យយប់ម៉ិញនេះ ដោយគាត់បានប្រថុយជីវិតខ្លួនឯង ដោយមិនភ័យខ្លាចដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងនៅក្នុងផ្ទះ ដោយគ្រោះអគ្គីភ័យ គាត់បានផ្លោះចុះឡើង ពិតជាស័ក្តិសមនឹងរហ្ស័សនាម «ហនុមានពាន់ស្នៀត» មែន ។

អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែងរួមទាំងសម្ភារៈមួយចំនួនធំអស់ស្ទើរទាំងស្រុង បណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីស្លាប់ចំនួន៤នាក់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍គ្រោះអគ្គីភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានគេបានឃើញអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះល្វែងមួយកន្លែងដែលម្ចាស់ចាក់សោរទុកចោល បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅរួចបន្តឆេះរាលដាលទៅផ្ទះល្វែងនៅក្បែៗគ្នាចំនួន២ល្វែងបន្ថែមទៀត។

 

ក្នុងករណីអគ្គិភ័យខាងលើ ប្រជាពលរដ្ឋរស់នៅក្បែរខាងរួមទាំងម្ចាស់ផ្ទះបានទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់ សមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

 

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងជាបន្តបន្ទាប់ទើបអគ្គីភ័យរលត់ទៅវិញទាំងស្រុង ។ ចំពោះមូលហេតុ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅពេលក្រោយ ៕

 

ដោយ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២