នៅសល់តែពីរនាក់ទៀតប៉ុណ្ណោះ សង្វៀន Wurkzសេនាគុនខ្មែរយ័ន្ត៨ទិសនឹងរកឃើញបេក្ខភាពវិលជុំដណ្តើមខ្សែក្រវ៉ាត់ហើយ ស្អែកនេះអ្នកខេត្តក្រចេះចាំទទួលស្វាគមន៍ផង!

ភ្នំពេញ៖ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយកម្មវិធី Wurkz សេនាគុនខ្មែរយ័ន្ត 8 ទិស បានស្វែងរកម្ចាស់ពានរង្វាន់រៀងរាល់សប្តាហ៍ដើម្បីឡើងទៅប្រកួតសន្សំពិន្ទុវិលជុំដណ្ដើមខ្សែក្រវ៉ាត់ IPCCគុនខ្មែរ រហូតមកដល់ពេលនេះ នៅសល់តែពីររូបទៀតប៉ុណ្ណោះដែលស្មើទៅនឹងពីរសប្តាហ៍នឹងរកឃើញបេក្ខភាពទាំង 8 រូប។

សប្តាហ៍នេះ សង្វៀនWurkz ១ពាន់លានរៀលដើម្បីសប្បុរសធម៌នឹងធ្វើដំណើរទៅដល់ខេត្តក្រចេះហើយ ដោយមានទាំងការប្រកួតប្រដាល់គុនខ្មែរ និងការប្រគុំតន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី21 និងថ្ងៃអាទិត្យ ទី22 ខែកុម្ភៈនេះ ចាប់ពីម៉ោង 7:00 យប់តទៅ នៅមណ្ឌលកីឡាខេត្តក្រចេះ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ការប្រកួតសប្តាហ៍ទី 7 នេះនឹងស្វែងរកម្ចាស់ពាន ដោយមានវត្តមានកីឡាករដែលនឹងចូលរួមប្រកួតប្រជែង 4Men Marathon រួមមាន៖ កីឡាករ រីគី ណងសៅ, ពុយ ឡាយ ,រឿង ឌីណា និង កីឡាករម៉ន បណ្ឌិត ។

ហើយក៏មានការប្រកួតមិត្តភាពអន្តរជាតិជាច្រើនគូទៀតគឺកីឡាករហឹម សេរី ប៉ះជើងខ្លាំងមីយ៉ាន់ម៉ា ឡា កា ប៉ាវ , រីគី រតនៈសុធី ត្រូវប៉ះកីឡាករមីយ៉ាន់ម៉ា អង់ តេត អូ, ឃួន ឡាំកូស៊ីន ត្រូវជួបកីឡាករ ផេចម៉ាន់ អាន់សារី មកពីប្រទេសអឺរ៉ង់ ។ កីឡាករអេអាំ ម៉ារីនពូថង ត្រូវជួបតតាំងកីឡាអាល់ការី ហ្វាហីម អាតអូឌៀរ។

ចប់ថ្ងៃទី១ នៃការប្រកួតប្រដាល់គុនខ្មែរ ក៏មានការប្រគុំតន្ត្រីនៅក្នុងថ្ងៃទី ២ នៅទីតាំងដដែល ដោយមានការចូលរួមពីតារាចម្រៀងល្បីៗប្រចាំផលិតកម្មថោន និងតារារ៉េបឆ្នើមប្រចាំប្រទេសជាច្រើនរូបទៀតផងដែរ។កុំភ្លេចចូលរួមទស្សនាការប្រកួតប្រដាល់គុនខ្មែរ និងរាំលេងសប្បាយទាំងអស់គ្នាបងប្អូន៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២