សប្តាហ៍នេះ អ្នកខេត្តកំពង់ចាមយើងដឹងតែសប្បាយខប់ហើយ ព្រោះបានជួបជាមួយ idol Rapper និងកីឡាករប្រដាល់គុនខ្មែរល្បីៗទៅអង្រួនសង្វៀននៅទីនោះ!

ភ្នំពេញ៖ សប្តាហ៍នេះមិនធម្មតានោះទេ GANZBERG KUN KHMER TOUR CONCERT នឹងនាំយកការប្រគុំតន្ត្រី និងការប្រដាល់គុនខ្មែរដ៏ជក់ចិត្តប្រចាំសប្តាហ៍ ដែលព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ទីតាំងរៀបចំសង្វៀនប្រដាល់គុនខ្មែរ និងឆាកប្រគុំតន្ត្រី ស្ថិតនៅភូមិ ៧ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តារាកិត្តិយសដែលនឹងចូលរួម នាំអារម្មណ៍បងប្អូនឲ្យកាន់តែសប្បាយរីករាយនោះគឺមានវត្តមានតារាចម្រៀងដ៏ប្រជាប្រិយប្រចាំផលិតកម្មថោន កញ្ញាស៊ូ ស៊ិរីកា កញ្ញាតាក់ ណារីតា លោកសិទ្ធ ថោន តារារ៉េបកំពុងពេញនិយម OG Golden និង Toro កុំភ្លេចទៅរាំលេងសប្បាយទាំងអស់គ្នាអ្នកកំពង់ចាមយើង។

 

បន្ថែមពីការប្រគុំតន្ត្រី ក៏មានការប្រកួតប្រដាល់គុនខ្មែរដែលចូលរួមសុទ្ធតែកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃទាំងជាតិ និងអន្តរជាតិ ត្រៀមខ្លួនមកអង្រួនសង្វៀននាចុងសប្តាហ៍នេះ ដើម្បីកុំឲ្យមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរំលងហួសទៅ កុំភ្លេចទៅចូលរួមទស្សនាផ្ទាល់ឱ្យបានច្រើនកុះករទាំងអស់គ្នា ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២