រកឃើញ៤ក្រុមហើយ ឡើងទៅវគ្គបន្តត្រៀមប៉ះគ្នាក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ បានរកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៅពេលនេះ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦។ដោយក្រុមអាយអេសអាយ ដង្កោសែនជ័យបានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនជាលើកដំបូងក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ ភ្នំពេញក្រោន ២-០ ក្នុងជើងទី២។ កាលពីជើងទី១ ស្មើគ្នា ២-២ ដូច្នេះទាំងពីរជើង ពួកគេឈ្នះ ៤-២។

ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ៤-១ ក្នុងជើងទី២ បន្ទាប់ពីជើងទី១ បានចាញ់ ១-២ ដូច្នេះសរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង បានឈ្នះដោយលទ្ធផល ៥-៣។

 

ចំណែក បឹងកេត បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈជ័យជម្នះទាំងពីរជើងលើក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ខណៈ វិសាខា បានយកឈ្នះ ណាហ្គាវើលដ៍ ទាំងពីរជើងដោយលទ្ធផល ៦-២។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមអាយអេសអាយ ដង្កោសែនជ័យ ជួប ក្រុម វិសាខា ខណៈ ព្រះខ័នរាជស្វាយរៀង ជួប ក្រុមបឹងកេត។ ការប្រកួតជើងទី១ នៅថ្ងៃទី២២ ខែមេសា និងជើងទី២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២