អធិរាជជង្គង់ទិព្វមកវិញហើយ មកលើកនេះជួបជាមួយជើងខ្លាំងអូបេគីស្ថាននៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសចុងសប្តាហ៍នេះ ចាំមើលៗអ្នកទាំង២ តតាំងគ្នាបានប៉ុន្មានទឹក?

ភ្នំពេញ៖ គេមកហើយ មកលើកនេះ ព្រំ សំណាងណាត់ជើងខ្លាំងគីឡូ៨២ ជួបតតាំងប្រណាំងកណ្តាប់ដៃនៅលើសង្វ្រៀន WURKZ សេនាគុនខ្មែរ យ័ន្ត៨ទិស (Kun Khmer Warriors) នាថ្ងៃទី21 ខែមីនា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងរៀបចំសង្វៀន ស្ថិតនៅក្នុងឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង។

មកលើកនេះ ព្រំ សំណាងនឹងធ្វើឱ្យបងប្អូនពេញចិត្តជាមួយការប្រកួតរបស់គេជាមួយជើងខ្លាំង RADJABOV FAZLIDDIN HUSAN OGLU ដែលមានកំពស់១ម៉ែត្រ៨១ ជនជាតិអូបេគីស្ថាន ដែលមានប្រវត្តិស្នាដៃក្នុងវិស័យកីឡា និងនៅលើសង្វៀនមិនធម្មតា។

បន្ថែមពីលើគូនេះ ក៏មានការប្រកួតជាច្រើនគូទៀតដែលសុទ្ធសឹងជាគូជក់ចិត្ត នៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)នាចុងសប្តាហ៍នេះ។

ក្នុងព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះ សម្រាប់គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖

– ឌុន សារ៉ាវ៉ាន់ vs  ពុក ប៊ុនស៊ីន

**គូជម្រុះខ្សែក្រវាត់ IPCC Kun Khmer ពូលB ជុំទី1 (60Kg)៖

– ភក្តី ដាលីន  vs 🇰សេងទ្រី គុនខ្មែរ

– ចិត្ត សុភី  vs  ប៉ុង ពិសិដ្ឋ

 

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖

– ប៊ុនតុង គុនខ្មែរ ប៉ះកីឡាករមីយ៉ាន់ម៉ា   LA PYAE LIN

– ជ័រពៅ គុនខ្មែរ ប៉ះកីឡាករមីយ៉ាន់ម៉ា    KWAY MIN

– សូត្រវាសនា គុនខ្មែរ vs កីឡាករចិន YU JINGZHAN

 

ព្រឹត្តិការណ៍ប្រកួតនេះដែរ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២