ពីមួយប្រកួតទៅមួយប្រកួតស្ថានីយទូរទស្សន៍ថោនមិនដែលបំភ្លេចនូវការបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរនោះទេ តាមរយៈការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក មិនត្រឹមតែនាំកីឡាករល្អៗទៅប្រកួតតតាំងជាមួយជើងខ្លាំងបរទេសប៉ុណ្ណោះទេ តែការរៀបចំការផ្សព្វផ្សាយ តែងតែបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរថែមទៀត។


ជាក់ស្ដែងសូម្បីតែវីដេអូរូបភាពនៃការផ្សព្វផ្សាយការប្រកួតប្រចាំសប្តាហ៍នីមួយៗតែងតែមានភាពច្នៃប្រឌិតបែបខ្មែរ មិនដែលឱ្យអ្នកទស្សនាជិនណាយឡើយគឺធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ និងបង្ហាញពីមរតកវប្បធម៌ដូនតាខ្មែរដែលបានបន្សល់ទុកជាយូរមកហើយនោះទៅកាន់ពិភពលោក។ហើយនៅលើសង្វៀន Wurkz សេនាគុនខ្មែរ យ័ន្ត ៨ទិស នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ស្អែកនេះនឹងនាំយកកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិឡើងប្រកួតក្បាច់គុនដើម្បីរកអ្នកខ្លាំងនៅលើសង្វៀន ។
ជាមួយគ្នានោះ គូជម្រុះខ្សែក្រវាត់ IPCC Kun Khmer ពូលA ជុំទី2 (60Kg)រួមមាន៖
– ពេជ្រ សុខា vs ម៉ន បណ្ឌិត
– សូត្រ សុខឃីម vs អូន ស៊ីនួន
គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖
– ផានិត គុនខ្មែរ vs ប៉ះកីឡាករអេស្ប៉ាញ GONSALO
– សូត្រវាសនា គុនខ្មែរ vs ប៉ះជើងខ្លាំងមីយ៉ាន់ម៉ា កីឡាករមហាតាន់ SIT PHYO AUNG
– ម៉ឺន មេឃា vs មីយ៉ាន់ម៉ា AUNT HTOO NAING
– អេ អាំម៉ារីនភូថង vs អូបេគីស្ថាន KARIMOV JAFAR
– ធឿន ធារ៉ា vs អូបេគីស្ថាន ALI KARIM JONOV
កម្មវិធីប្រកួតនឹងចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងរៀបចំសង្វៀនស្ថិតនៅក្នុងភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រៅពីព្រឹត្តិការណ៍ប្រកួតក្បាច់គុន ក៏មានព្រឹត្តិការណ៍ប្រគុំតន្ត្រី WURKZ TOUR CONCERT នាថ្ងៃបន្ទាប់ នៅថ្ងៃអាទិត្យ ទី២៩ ខែ មីនា ឆ្នាំ២០២៦ ផងដែរ សូមបងប្អូនអ្នកខេត្តកំពង់ស្ពឹអញ្ជើញទៅរាំលេងសប្បាយ ជួបជាមួយកំពូលតារាចម្រៀងដូចជា៖
-កញ្ញា.បាន មុន្នីលក្ខណ៍
-លោ. ពេជ្រ ថាណា
-កញ្ញា. ថាន់ នឿថង
– Zedes មកក្រឡុកទីក្រុង
-កញ្ញា. តាក់ ណារីតា
-លោក.Han Record
នៅទីតាំង នៅភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺដដែល ។ហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, ព្រមទាំង Facebook page: TOWN FULL HDTV និង Page Wurkz Energy Drink ផងដែរ៕

ដោយ៖ វិកគី

