ភ្នំពេញ៖ ខកខានឡើងសង្វៀន Cambodia Mas Fight យូរ មកវិញលើកនេះ ភក្តី គុនខ្មែរ ណាត់ជើងខ្លាំងចិនប្រកួតនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ កម្មវិធីចាប់ផ្តើមពីម៉ោង៣រសៀលតទៅ ។ភក្តី ជាកីឡាករពូកែកែងត្រៀមខ្លួនមកអង្រួនបេះដូងអ្នកគាំទ្រ ដោយប៉ះជាមួយកីឡាករជើងខ្លាំង Weiyang ជាគូឯកចុងក្រោយនៃកម្មវីធី បន្ទាប់ពីការប្រកួតគូជក់ចិត្តជាច្រើនគូទៀត ដែលចូលរួមសុទ្ធតែកំពូលអ្នកប្រយុទ្ធលើសង្វៀន។


**សម្រាប់គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
– បញ្ញា កែវពេជ្រដារ៉ា Vs សម្បត្តិ គុនខ្មែរ
**គូប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវ៉ាត់៖
– ធន់ ចំណាប់ Vs សឹង ឡេង
– សៀង សេងហួរ Vs រិគី សេងហាក់
**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖
– សៅយ៉ាន់ វិសាល Vs ម៉ីយ៉ាន់ម៉ា YOE YAR THWAY
– ហ៊ឹម គឹមរៀង Vs អូបេគីស្ថាន SULTONOV ULMASJON
– វ៉ាន់ វឿន Vs កីឡាករឡាវ PUREBRED KRU AOD PHONTHONG។
ការប្រកួតនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

