អីយ៉ា! កីឡាការិនី ទូច ចាន់វត្តី ត្រៀមបញ្ចេញក្បាច់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ជាមួយ កីឡាការិនីជើងខ្លាំងវៀតណាម ចាំទស្សនាទាំងអស់គ្នាបងប្អូន

ភ្នំពេញ៖ ទទួលបានឱកាសពិសេសសម្រាប់កីឡាការិនីជើងខ្លាំងរូបស្រស់  ទូច ចាន់វត្តី ក្នុង កម្មវិធី Ganzberg World Kickboxing championship  ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន GANZBERG ។ ដោយកីឡាការិនី ទូច ចាន់វត្តី ត្រៀមបញ្ចេញក្បាច់គុនខ្មែរការពារកេរ្តិ៍ឈ្មោះ ដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោកជាមួយកីឡាការិនីជើងខ្លាំងវៀតណាម Nguyen Thi Mai។

ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ចំថ្ងៃទី១នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកីឡដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាជំនួបដែកថែបមហាកម្លាំង។

 

កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា Ganzberg World Kickboxing championship នាំមកជូនផ្ទាំងទស្សនីយភាពការប្រកួតក្បាច់គុនពិសេសដែលមានការចូលរួមពីវត្តមានកីឡាករ កីឡាការិនីជើងខ្លាំងគុនខ្មែរជាច្រើនរូប។

ការប្រកួតគូកីឡាការិនីនេះ គឺជាការប្រកួតមួយដែលអ្នកគាំទ្រតែងតែចង់ឃើញ កីឡាការិនី ទូច ចាន់វត្តី ត្រៀមបញ្ចេញក្បាច់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ជាមួយ កីឡាការិនីវៀតណាម Nguyen Thi Mai ដែលដៃគូរបស់គេគឺជាអ្នកមានបទពិសោធន៍ច្រើននៅលើសង្វៀនប្រយុទ្ធ ហើយក៏ជាកីឡាការិនីជើងខ្លាំងមួយរូបដែលពិបាកនឹងផ្ដួល ដូច្នេះកម្មវិធី Ganzberg World Kickboxing championship នៅខេត្តបាត់ដំបងខាងមុខនេះ នឹងល្បងសមត្ថភាពកីឡាការិនីកម្ពុជារបស់យើងថាអាចតទល់ជាមួយកីឡាការិនីជើងខ្លាំងបរទេសរូបនេះបានកម្រិតណា កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ថោន និងមានការផ្សាយផ្ទាល់លើផេក Town Plus Media x BEER GANZBERG ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២