លើនេះ Boostrong លេងឈុតធំសម្បើមណាស់! តែប៉ុណ្ណេះផ្អើលអ្នកស្រុកស្ទឹងត្រង់ហើយ ដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធដើម្បីដណ្តើមខ្សែក្រវ៉ាត់អំបោះឆៅ

ភ្នំពេញ៖ ថោន និង Boostrong បានត្រៀមខ្លួនសហការគ្នាលើកស្ទួយគុនខ្មែរនៅលើទឹកដីខេត្តកំពង់ចាម ដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃ ត្រៀមប្រជែងស្នាដៃយកខ្សែក្រវ៉ាត់អំបោះឆៅ ។

ការប្រកួតដ៏អស្ចារ្យ និងកម្រនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 24 ខែមេសា 2026 នៅក្នុងដីឡូតិ៍មួយកន្លែង ខាងក្រោយផ្សារស្ទឹងត្រង់ ភូមិបឹងដែក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ មិនត្រឹមតែផ្ដល់ជូននូវការប្រកួតដណ្តើមខ្សែក្រវ៉ាត់ បែបបំបោះឆៅប៉ុណ្ណោះទេ ប៉ុន្តែកីឡាករដែលចូលរួមប្រយុទ្ធតាំងពីគូទី 1 ដល់គូឯកចុងក្រោយ សុទ្ធតែកីឡាករលំដាប់Aនៅក្នុងប្រទេសកម្ពុជា នេះគឺជាការផ្ដល់ជូនសករាជថ្មី ធ្វើឱ្យអ្នកគាំទ្រមិនអាចបំភ្លេចបាន។

គូប្រកួតសរុបនៅលើសង្វៀន Boostrong King of The Ring Kun Khmer នៅក្នុងថ្ងៃទី២៤ ខែមេសាស្អែកនេះគឺ គូទី1 វត្តមានអ្នកប្រយុទ្ធដំរីយោលដៃពេជ្រ ប៊ុនសិទ្ធ ត្រៀមជួបតតាំងជាមួយកីឡាករជើងខ្លាំងមកពីប្រទេសម៉ុងហ្គោលី អឺដេនប៊ៃ ទូមីនប៊ីលេក , អ្នកប្រយុទ្ធកណ្ដាប់ដៃដែក សោម វិឆ្ឆ័យ ប៉ះកីឡាករអូបេគីស្ថាន ហ្វឺដេស៍ , ភក្តី គុនខ្មែរ ត្រៀមជូបតតាំង ជាមួយកីឡាករជើងខ្លាំងកណ្តាប់ដៃមកពីប្រទេសឡាវ កងឆៃដាន ឡាំបាវ , ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ប៉ះកីឡាករល្បឿនកណ្ដាប់ដៃ មកពីប្រទេសចិន ហុង យន់ឡៃ , អ្នកប្រយុទ្ធកែងឆេះ ម៉ឺន មេឃា ត្រៀមសម្លៀងកែងប៉ះជើងខ្លាំងមកពីប្រទេសទុយណេស៊ី ម៉ារ៉ាន អាប់ដេឡាអ៊ី , ជើងខ្លាំងរីកគី សេងថង ត្រៀមប្រកួតដណ្ដើមខ្សែក្រវ៉ាត់សងសឹកជូនមិត្តរួមអាជីពតទល់ជាមួយកីឡាករជើងខ្លាំង ប្រទេសរុស្ស៊ី លីយ៉ាសេន តូ វីឡាឌីស្លាវ ,កំពូលអ្នកលេងកែងឆេះជង្គង់ហោះ អេអាំ ម៉ារីនភូថងនឹងត្រូវត្រៀមប្រយុទ្ធជាមួយកីឡាករចិន លី ទៀនលីង ។

គ្រាន់តែឃើញសមាសភាពគូប្រកួតស្អែកនេះ ឡើងព្រឺសម្បុរបាត់ទៅហើយ ចុះទម្រាំបានទស្សនាការប្រកួតទៀត តើនឹងក៏ក្រើកកម្រិតណាទៅ? កុំឲ្យព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះរំលងផុតនោះ សូមអញ្ជើញទៅទស្សនា និងទស្សនាតាមរយៈ ការ Live ចាប់ពីម៉ោង 7:00 យប់តទៅ ពីទឹកដីស្ទឹងត្រង់ ខេត្តកំពង់ចាម  ដោយផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ,ផេក Town Plus Media  និង Boostrong ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២