ភ្នំពេញ៖ ប៉ះគ្នាទៀតហើយទាំងពីរក្រុមនេះ ហាក់បង្ហាញភាពលេចធ្លោពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កីឡាករនៃក្រុមទាំងពីរបានបង្ហាញពីគុណផលយ៉ាងល្អនៅលើទីលាន ។នៅក្នុងសប្តាហ៍នេះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះក្រុមបឹងកេត នាថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង ៦ ល្ងាច ។

ចំណែកកការប្រកួតBottom Five ថ្ងៃសៅរ៍ ទី០៩ ឧសភា គិរីវង្សសុខសែនជ័យ ប៉ះឡាយហ្វ ខេត្តព្រះសីហនុ ម៉ោង ៣ និង៤៥រសៀលនៅកីឡដ្ឋានគិរីវង្ស។ ក្រុមបាល់ទាត់វិសាខា មិនត្រូវប៉ះ កងយោធពលខេមរភូមិន្ទម៉ោង ៦ ល្ងាចនៅកីឡាដ្ឋានវិសាខា។

ការប្រកួតថ្ងៃចុងសប្តាហ៍ក្រុម Top 6 លីគកំពូលកម្ពុជា ភ្នំពេញក្រោនត្រូវប៉ះណាហ្គាវើល ម៉ោង ៦ ល្ងាចនៅកីឡដ្ឋានភ្នំពេញក្រោន ។ អិមអូអាយ កំពង់ដេវ៉ា ក៏ត្រូវជួរក្រុមអង្ករថៃហ្គ័រម៉ោង ៦ ល្ងាចដូចគ្នានៅកីឡដ្ឋានវិសាខា ។

ដូច្នេះកុំភ្លេចចូលរួមទស្សនាការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាទាំងអស់គ្នា លីគខ្លាំង ជម្រើសជាតិខ្លាំង ៕

ដោយ៖ វិកគី

