ភ្នំពេញ៖ ឲ្យតែឮ 8 Men Tournament ដឹងតែកក្រើកមេឃ កក្រើកដីរញ្ជួយពិភពគុនខ្មែរហើយ អ្នកណាក៏ស្គាល់ និងល្បីថាអស្ចារ្យដែរ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំ ប្រមូលផ្តុំសុទ្ធតែកំពូលអ្នកប្រយុទ្ធ ត្រឡប់មកវិញ នារដូវកាលទី 5 បន្ថែមជាមួយនឹងការប្រកួតដ៏អស្ចារ្យជាថ្មីដណ្ដើមកំប៉ុងមាស។

ក្រុមហ៊ុន Ganzberg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក បានសហការជាមួយស្ថានីយទូរទស្សន៍ថោន (Town Full HDTV) មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជន និងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់ មេត្តាជ្រាបថា៖ មហាកំពូលព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដ៏កក្រើក Ganzberg World Kun Khmer 2026 នឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ 8 Men Tournament រដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងនាំមកនូវបទពិសោធន៍ថ្មីប្លែក និងរំភើបញាប់ញ័រជាងពេលណាៗទាំងអស់ ដោយមានការចូលរួមពីកំពូលអ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខចំនួន៨រូបមកពីប្រទេសផ្សេងៗគ្នា មកប្រកួតគ្នាជម្រុះ ដើម្បីស្វែងរកម្ចាស់ជើងឯកតែម្នាក់គត់ ដែលនឹងឡើងគ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Ganzberg ។
បេក្ខភាព 8 men tournament ដែលនឹងត្រូវឡងប្រកួតនៅលើសង្វៀនដណ្តើមខ្សែក្រវ៉ាត់នោះមានដូចជា៖
-កីឡាករ Meun Mekhea
-កីឡាករ Filali
-កីឡាករ Nicolas Sanabria
-កីឡាករ Baterdene
-កីឡាករ Yakim Movich Michail
-កីឡាករ Akilai Yacine
-កីឡាករ Vadim Sharamko
-កីឡាករ Sunny Mawer
ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ទីតាំងរៀបចំសង្វៀននៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលលរៀបចំដោយក្រុមហ៊ុន Ganzberg & Town)។
គួរជម្រាបផងដែរថា ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ 8 Men Tournament រដូវកាលទី៥នេះ ក៏នៅមានការប្រកួតគូមិត្តភាពអន្តរជាតិជក់ចិត្តជាច្រើនគូទៀតផងដែរ។
លោក អ្នកនឹងបានទស្សនាការតស៊ូដ៏ស្វិតស្វាញ ភាពរឹងមាំ និងបច្ចេកទេសដ៏ប៉ិនប្រសប់របស់កីឡាករគុនខ្មែរយើង ក្នុងការការពារមរតកដូនតា និងការដណ្តើមយកជ័យជម្នះនៅលើសង្វៀនអន្តរជាតិមួយនេះ។
សូមអញ្ជើញចូលរួមគាំទ្រ និងលើកទឹកចិត្តកីឡាករគុនខ្មែរយើងនៅសង្វៀនផ្ទាល់ ឬតាមដានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ Town Full HDTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ Ganzberg Beer ចាប់ពីម៉ោង ៨ យប់តទៅ។Ganzberg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ទាំងអស់គ្នាដើម្បីគុនខ្មែរឡើងដល់កម្រិតកំពូល ៕

ដោយ៖ វិកគី

