ភ្នំពេញ៖ វិលត្រឡប់មកវិញជាមួយយុទ្ធនាការដណ្តើមខ្សែក្រវាត់ “8 Men Tournament” រដូវកាលទី៥ ជាមួយនឹងការវិលត្រលប់មកវិញកំប៉ុងមាស Ganzberg រដូវការទី3 កីឡាករថ្មីនៅក្នុងព្រឹត្តិការណ៍ចាស់ នៅមិនទាន់ស្វែងរកឃើញម្ចាស់កំប៉ុងមាសនៅឡើយទេ។


ត្រឡប់មកវិញរដូវកាលទី 5នេះ បន្ថែមជាមួយនឹងការប្រកួតដ៏អស្ចារ្យជាថ្មីដណ្ដើមកំប៉ុងមាស ជាថ្មីម្ដងទៀតដោយវត្តមានអ្នកប្រយុទ្ធមកពីត្រកូលអ្នកស្នងតំណែងគុនខ្មែរតជំនាន់កីឡាករម៉ឺន មេឃា ចិញ្ចឹមចិត្តដណ្តើមយកកំប៉ុងមាសឱ្យបាន។
មេឃាញញឹមបិទមាត់មិនជិតនោះទេ ក្រោយពីតំណាងរបស់ក្រុមហ៊ុនGanzberg បាននាំយកកំពុងមាសទៅបង្ហាញកីឡាករគុនខ្មែរដើម្បីជាកម្លាំងចិត្ត ខណៈពេលដែលរូបគេកំពុងតែហ្វឹកហាត់ជាមួយឪពុកដែលជាគ្រូបង្វឹកផ្ទាល់លោកអេភូថង ។
ដ្បិតរូបគេជាកីឡាករជើងខ្លាំងមួយរូប ប៉ុន្តែការប្រកួតមួយនេះមិនមែននរណាៗសុទ្ធតែអាចទទួលជ័យជំនះបានដោយងាយស្រួលនោះឡើយ ព្រោះមានកីឡាករជើងខ្លាំងជាច្រើនរូប ដែលម្នាក់ៗសុទ្ធតែដាក់គោលដៅ និងតាំងចិត្តដណ្តើមយកកំប៉ុងមាសនេះឱ្យបានដូចគ្នាដែរ។ ដូច្នេះរង់ចាំទស្សនាទាំងអស់គ្នាថាតើកំប៉ុងមាសរដូវកាលនេះ កំពូលអ្នកប្រយុទ្ធវ័យក្មេងរបស់យើង នឹងអាចយកបានឬយ៉ាងណា?។
តែទោះបីជាយ៉ាងណាក៏ដោយ កាដូមានតម្លៃ ត្រូវមកជាមួយនឹងការដោះដូរដ៏លំបាក ដើម្បីអាចក្លាយទៅជាម្ចាស់កំប៉ុងមាស និងខ្សែក្រវ៉ាត់ពីកម្មវិធីGANZBERG WORLD KUN KHMER 2026បាន លុះត្រាតែគេត្រូវឆ្លងកាត់កីឡាករចំនួន 7រូប និងប្រទេសទៀតដូចជា៖
-Filali កីឡាករម៉ារុក
-Nicolas Sanabria កីឡាករអេស្ប៉ាញ
-Baterdene កីឡាករម៉ុងហ្គោលី
-Yakim Movich Michail កីឡាករបីឡារ៉ុស
-Akilal Yacine កីឡាករអាហ្គារី
-Vadim Sharamko កីឡាកររ៉ុស៊ី
-Sunny Mawer កីឡាករអូស្ត្រាលី
មហាកំពូលព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏កក្រើក Ganzberg World Kun Khmer 2026 នឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ 8 Men Tournament រដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ទីតាំងរៀបចំសង្វៀន នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលលរៀបចំដោយក្រុមហ៊ុន Ganzberg & Town)។
គួរជម្រាបផងដែរថា ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ 8 Men Tournament រដូវកាលទី៥នេះ ក៏នៅមានការប្រកួតគូមិត្តភាពអន្តរជាតិដ៏ជក់ចិត្តជាច្រើនគូទៀត។លោកអ្នកនឹងបានទស្សនាការតស៊ូដ៏ស្វិតស្វាញ ភាពរឹងមាំ និងបច្ចេកទេសដ៏ប៉ិនប្រសប់របស់កីឡាករគុនខ្មែរយើង ក្នុងការការពារមរតកដូនតា និងការដណ្តើមយកជ័យជម្នះនៅលើសង្វៀនអន្តរជាតិមួយនេះ។
សូមចូលរួមគាំទ្រ និងលើកទឹកចិត្តកីឡាករគុនខ្មែរយើងដោយផ្ទាល់ ទីតាំងរៀបចំសង្វៀននៅខណ្ឌកំបូល ឬតាមដានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ Town Full HDTV,ទំព័រហ្វេសប៊ុកផ្លូវការរបស់ Ganzberg Beer ចាប់ពីម៉ោង ៨ យប់តទៅ។Ganzberg លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ទាំងអស់គ្នាដើម្បីគុនខ្មែរឡើងដល់កម្រិតកំពូល ៕
ដោយ៖ វិកគី


