ចូលរួមសោកស្ដាយ ព្រះខ័នរាជស្វាយរៀងរងបរាជ័យជាថ្មីមិនអាច ដណ្តើមពានរង្វាន់មកឱ្យអ្នកគាំទ្រកម្ពុជាបានឡើយ

ភ្នំពេញ៖ ក្រុមបាល់ទាត់តំណាងកម្ពុជាព្រះខ័នរាជស្វាយរៀង បានរងបរាជ័យជាថ្មីក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Afc Challenge League កាលពីយប់ម៉ិញនេះ ដោយចាញ់ម្ចាស់ផ្ទះគុយវ៉ែតក្នុងលទ្ធផល ៤ទល់នឹង៣ ។នេះគឺជាការបរាជ័យលើកទីពីររបស់ក្រុមខ្លាំងតំណាងកម្ពុជាមួយនេះ ដោយកាលពីរដូវកាលកន្លងទៅក្រុមនេះក៏បានភ្លាត់ចាញ់នៅក្នុងវគ្គផ្ដាច់ព្រ័ត្របែបនេះដូចគ្នា ។

ក្នុងការប្រកួតយ៉ាងតានតឹងកាលពីយប់ម៉ិញក្រុមទាំងពីរបានខិតខំយ៉ាងស្វិតស្វាញ ដោយបញ្ចប់ការប្រកួតលទ្ធផល៣ទល់នឹង៣ រហូតដល់បន្ថែម ១៥ នាទី ទើបក្រុមបាល់ទាត់ម្ចាស់ផ្ទះគុយវ៉ែត បន្ថែមបានគ្រាប់បាល់ជ័យជំនះ ក្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលនេះ ធ្វើឱ្យព្រះខ័នរាជស្វាយរៀងបានត្រឹមសោកស្ដាយ ។


ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមបាល់ទាត់ព្រះខ័នរាជស្វារៀង ក៏បានបង្ហោះសារ អរគុណទៅកាន់អ្នកគាំទ្រដែលបានផ្តល់ជាកម្លាំងចិត្តគ្រប់កាលៈទេសៈ និងចាំគាំទ្រទស្សនា ពេញមួយដំណើរនៃការចូលរួមក្នុងការប្រកួតពានរង្វាន់មួយនេះ ក្នុងនាមជាស្មារតីកីឡាតែមួយ ៕

 

ដោយ៖ វីកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២