ព្រឹត្តិការណ៍នៃការប្រកួតប្រណាំងម៉ូតូអន្តរជាតិ(Enduro Motocross) TR Fuel Off Road Challenge 2026 series បានរៀបចំឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំង ទីលាន 9NG ពេលនេះគឺបានបញ្ចប់ទៅដោយជោគជ័យ។


សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតប្រជែងដ៏អស្ចារ្យមួយនេះគឺបានទាក់ទាញទាំងកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួតចំនួន១៥៩នាក់ ជាពិសេសគឺទទួលបានការចូលរួមទស្សនាផ្ទាល់ពីសំណាក់មហាជនយ៉ាងច្រើនកុះករ ក្នុងការទស្សនានៃការបញ្ចេញសមត្ថភាព ភាពក្លាហាន និងបច្ចេកទេសបញ្ជាម៉ូតូរបស់កីឡាករនីមួយៗ នៅក្នុងការប្រកួតប្រជែងនៅលើទីលាន 9NG មួយនេះ ក្រោមកិច្ចសហការជួយឧបត្ថម្ភពី TR Fuel និងដៃគូសហកាជាច្រើនទៀត។


ការប្រកួតប្រណាំងម៉ូតូនេះ ត្រូវបានបែងចែកជា៧Class មានរយៈពេលចំនួន២ថ្ងៃ ដោយនៅថ្ងៃទី១៦គឺជាកម្មវិធី(Special stage) ដែលនេះគឺជាវគ្គខ្លីមួយដែលកីឡាករប្រណាំងទាំងអស់ត្រូវតែបញ្ចប់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយគិតជាថេរវេលា។ ចំពោះថ្ងៃទី១៧ (Main Event )ជាការរួមបញ្ចូលវិញ្ញាសារ Motocross Enduro Endurocross ប្រកួតប្រជែងជំនាញរបស់កីឡាករនីមួយៗ ហើយពិន្ទុជើកឯកផ្តល់ជូនដោយផ្អែកលើលទ្ធផលកីឡាករនីមួយៗ។
យ៉ាងណាមិញសម្រាប់ការប្រកួតប្រជែងដ៏ក្តៅគគុកនៅលើទីលានគឺបានធ្វើឲអ្នកទស្សនា មានក្តីរំភើប និង អារម្មណ៍រំជើបរំជួលមិនអាចបំភ្លេចបាន នូវព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ។


គោលបំណងសំខាន់នៅក្នុងការរៀបចំកម្មវិធីមួយនេះ គឺដើម្បីលើកស្ទួយវិស័យកីឡាប្រណាំងម៉ូតូនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែម ក៏ដូចជាចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និង ជាការលើកទឹកចិត្តពង្រឹងសមត្ថភាពទៅដល់កីឡាករ កីឡាការនីឲ្យចូលរួមកាន់តែច្រើនពីមួយឆ្នាំទៅឆ្នាំ ចំពោះប្រភេទកីឡាប្រណាំងម៉ូតូគ្រប់កម្រិត ជាពិសេសកីឡាកររបស់ជាតិយើង។ អ្វីដែលពិសេសក្រោយចប់ព្រឹត្តិការណ៍នេះ បន្ទាប់ពីទទួលបាននូវភាពជោគជ័យនិងទទួលបានការគាំទ្ររយ៉ាងច្រើនហើយនោះគឺជាឱកាសល្អចំពោះកីឡាករកីឡាការនី ដែលមានបំណងនៅក្នុងការចាប់ផ្តើម ការចូលរួមជាមួយវិស័យកីឡាប្រណាំងម៉ូតូ ព្រោះថា អ្នករៀបចំកម្មវិធីគឺគ្រោងនឹងមានព្រឹត្តិការណ៍ថ្មីបន្ថែមមួយទៀតនាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ កញ្ញា រ៉ាលីស

