ភ្នំពេញ៖ បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដឹងតែសប្បាយជក់ចិត្តហើយ ជាមួយគូឯកប្រចាំសប្តាហ៍នេះគឺអ្នកលេងអាវុធហាត ភី ដែលរូបគេត្រៀមប៉ះជាមួយកីឡាករជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង មុខតាន់ ស្បែកស្វិត ឡើងប្រជែងកណ្តាប់ដៃគ្នានៅលើសង្វៀន Boostrong King of The Ring Kun Khmer សង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក មានតែមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។សង្វៀន ថ្មី ប្លែក និងដ៏អស្ចារ្យនេះ នាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោន និង Boostrong។


ការប្រកួតនៅសប្តាហ៍នេះ ក្រៅពីការប្រកួតគូឯក ក៏នៅមានការប្រកួតគូមិត្តភាពជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)ជាច្រើនគូទៀត ដែលសុទ្ធសឹងតែគូជក់ចិត្តរួមមាន៖
– ពេជ្រ កូនង៉ែត ប៉ះ វិបុល ចៅទុំ
– រិគី សុខរ៉ា ប៉ះ ពន្លឺ គុនខ្មែរ
– ម៉ាលី ម៉ីម៉ី ប៉ះ ថា សារុន
សម្រាប់គូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)វិញរួមមាន៖
– ណាំឆៀវ គុនខ្មែរ ន៉ះ កីឡាករចិន ZHANG BORU
– ហាត ភី ប៉ះកីឡាករអ៉ឺរ៉ង់ KEAN REZAZADEH ។
ការប្រកួតនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN Plus Media និង Boostrong ផងដែរ ៕

ដោយ៖ វិកគី

