មកដល់ហើយ ការប្រកួតកំពូល«អ្នកប្រយុទ្ធកង់ហ្គូរូ»ទាំង 4 រូប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឡើងសាកកណ្តាប់ដៃ និងក្បាច់គុននៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិស ចុងសប្តាហ៍នេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ សប្បុរសធម៌ តន្ត្រី ដើម្បីជួយដល់វីរៈកងទ័ព ស្មារតីរួបរួមគ្នា បន្តឈរជើងជាកម្លាំងនៅជួរក្រោយដ៏រឹងមាំដល់វីរៈកងទ័ពកម្ពុជា តាមរយៈព្រឹត្តិការណ៍តន្រ្តី ១ពាន់លានរៀលដើម្បីសប្បុរសធម៌ដើម្បីជួសជុល និងកសាងសាលារៀន Wurkz ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ WURKZ KUN KHMER TOUR CONCERT កុំភ្លេចចូលរួមគាំទ្រ និងទស្សនាផ្ទាល់ទាំងអស់គ្នា ថ្ងៃទី30 និង៣១ ខែឧសភា ឆ្នាំ២០២៦ ទីតាំង ដីឡូតិ៍ជិតបុរីជីប ម៉ុង ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ព្រៃទា)។

កំពូល «អ្នកប្រយុទ្ធកង់ហ្គូរូ» បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមកសាកកណ្តាប់ដៃ និងក្បាច់គុននៅលើសង្វៀនបើមិនបុក មិនមែនក្របីព្រៃទេ ស្វាគមន៍ការត្រឡប់មកវិញរបស់ក្របីព្រៃ ពេជ្រ សម្បត្តិ មកកាន់សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិសចាំមើលការបុកមិនរាថយ របស់ក្របីព្រៃគុនខ្មែរ អាចបំបែករបាំងការពាររបស់អ្នកប្រយុទ្ធមកពីហ្សកហ្ស៊ីបានដែរឬទេ? ពេជ្រ សម្បត្តិ Vs ELVIN KAZUMOVI ការប្រកួតប្រភេទទម្ងន់(60Kg)។

 

ក្នុងព្រឹត្តិការណ៍ប្រកួតនេះ ក៏មានកំពូលអ្នកលេងផ្លែកែង ឈឿន ល្វៃ ដែរ ឈឿន ល្វៃ បានត្រៀម “ផ្លែកែង”រួចរាល់ហើយដើម្បីទុកស្វាគមន៍ភ្ញៀវបរទេសកីឡាករជើងខ្លាំងមកពីប្រទេសអូស្ត្រាលី SHOKHRUZ ប្រកួតប្រភេទទម្ងន់(75Kg)។ត្រៀមសំឡេងហ៊ោឲ្យហើយទៅបងប្អូនមួយគូនេះក៏មិនធម្មតាដែរ ធានាថា កក្រើកសង្វៀនមិនខាន ភក្តី គុនខ្មែរ ទទួលស្វាគមន៍ភ្ញៀវបរទេសកីឡាករអូស្ត្រាលី JASON SCOTT ការប្រកួតប្រភេទទម្ងន់ (67KG)។ មិនមែនគ្រាន់តែជាការប្រកួតធម្មតានោះទេ ប៉ុន្តែវាជាការសាកល្បង «កម្លាំង» និង «បេះដូង»លើសង្វៀន WURKZ KUN KHMER WARRIORS មួយគូនេះ នឹងធ្វើឲ្យអ្នកទស្សនាមិនហ៊ានបិទភ្នែកសូម្បីតែមួយវិនាទីគឺជាជំនួបរវាងកីឡាករ
មាស ប៊ុនថេន ប៉ះកីឡាករអូស្ត្រាលី MATT PACKER ប្រភេទទម្ងន់ (61Kg)។មិនថាដៃគូមកពីណា ឬខ្លាំងកម្រិតណា ជឿជាក់លើស្មារតីប្រយុទ្ធអ្នកលេងសាច់សល្អក្បាច់ សែន រ៉ាដេត មិនធ្វើឲ្យហ្វេនៗខកបំណងឡើយ!សែន រ៉ាដេត ប៉ះកីឡាករអូស្ត្រាលី FAHEED ការប្រកួតទម្ងន់(55Kg)នាថ្ងៃទី30 ខែឧសភា ឆ្នាំ2026 ចាប់ពីម៉ោង 7យប់តទៅ។
នៅថ្ងៃបន្ទាប់ជាព្រឹត្តិការណ៍សប្បុរសធម៌ តន្ត្រី ដើម្បីជួយដល់វីរៈកងទ័ព ស្មារតីរួបរួមគ្នា បន្តឈរជើងជាកម្លាំងជួរក្រោយដ៏រឹងមាំដល់វីរៈកងទ័ពកម្ពុជា តាមរយៈព្រឹត្តិការណ៍តន្រ្តី ១ពាន់លានរៀលដើម្បីសប្បុរសធម៌ដើម្បីជួសជុល និងកសាងសាលារៀនWurkz ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅព្រះរាជាណចក្រកម្ពុជាដូចជា៖
ក. សុខ ពិសី
ល. ករុណា ពេជ្រ
ល. ណាំ ប៊ុណ្ណារ័ត្ន
ZEDES មកក្រឡុកទីក្រុងទាំងអស់គ្នា
ក. យ៉ាន់ សុជាតា
ក្រុមតារាចម្រៀង 4T
តារា Rapper ល. Trapple Eye & ជីវ័ន្ដ។
ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ព្រមទាំង Facebook page: TOWN FULL HDTV និង Page Wurkz Energy Drink ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២