យុវជនម្នាក់រងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់៦០មីលីម៉ែត្រសំណល់ពីសង្គ្រាម ពេលដុតសម្អាតដីដាំដំណាំរបស់គាត់

នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២៦​ នៅស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ មានករណីគ្រោះថ្នាក់ដោយសំណល់សង្គ្រាមគ្រាប់៦០មីលីម៉ែត្រមិនទាន់ផ្ទុះ​ ដោយសារការដុតសម្អាតដីដាំដំណាំបានបង្កផ្ទុះបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។

បើតាមឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឱ្យដឹងថា នៅក្នុងខែឧសភា​ មានករណីគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម៣-៤ករណីហើយ​ ដែលបណ្តាលមកពីការលើកដាក់ ឬវាយដុំ ដុតគ្រាប់មិនទាន់ផ្ទុះ​។ ខ្ញុំសូមចូលរួមសោកស្តាយ និងមរណៈទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសារ​ ព្រមទាំងសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់​ ចូលរួមប្រុងប្រយ័ត្ននិងកុំប៉ះពាល់​ វាយដុំដុត​គ្រាប់មិនទាន់ផ្ទុះ​ និងត្រូវរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តឬអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ​ និងជាពិសេសមកអង្គភាពCMAC​ ដើម្បីសុខសុវត្ថិភាពខ្លួនឯង និងអ្នកជុំវិញខ្លួន៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២