ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ដែលពិធីប្រកាសចូលតំណែងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។



ឯកឧត្តម គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ដែលពីមុនជាអភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរីជំនួសលោក ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។



ដោយឡែកលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានតែងតាំងជាស្នងការនគរបាលថ្មី ខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា៕


