កាន់តែធ្ងន់ ក ហើយ រឿងមួយមិនទាន់ចប់ផង ចំពោះបុរសម្នាក់ ដែលឆាតទៅបបួល គេហាត់ប្រាណលើគ្រែ ពេលនេះធ្លាយរឿងមួយទៀត គឺបុរសរូបនេះ មិនមានឈ្មោះ ក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ

ភ្នំពេញ ៖ រឿងរ៉ាវកាន់តែធ្ងន់ធ្ងរទៅហើយ ! រឿងមួយមិនទាន់ចប់ផង ចូលមកដល់រឿងមួយទៀត ចំពោះបុរសម្នាក់ ដែលឆាតទៅបបួល នារីម្នាក់ មកហាត់ប្រាណលើគ្រែ ហើយត្រូវនារីរូបនោះ បានបញ្ចេញវីដេអូរ ធ្វើអោយផ្អើលពេញបណ្តាញសង្គមហ្វេសបុក ពេលនេះធ្លាយរឿងមួយទៀត គឺបុរសរូបនេះ មិនមានឈ្មោះ ក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានថ្លែងអោយដឹងនៅលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ របស់លោកថា បុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ មានឈ្មោះ ស្វាយ វង្ស គឺ ពុំមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ។

ក្រោយពីការប្រកាស របស់អ្នកនាំពាក្យកងរាជអាវុធហត្ថនេះហើយ បានន័យថា ឈ្មោះ ស្វាយ វង្ស រូបនេះ គឺ បានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ ដែលជាបទល្មើសព្រហ្មទណ្ឌ។ យោងតាមមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ចែងថា «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល នៃអំពើស្លៀកពាក់ជាសាធារណៈ ដោយគ្មានសិទ្ធិស្លៀកពាក់នូវសំលៀកបំពាក់ ឯកសណ្ឋាន ឬ គ្រឿងឥស្សរយយសសម្រាប់អាជ្ញាធរសាធារណៈ»។

សូមរំលឹកផងដែរថា តាមគណនីហ្វេសប៊ុកមួយឈ្មោះ «Ly Na» បានបង្ហោះឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាព ផ្ញើសារឆ្លើយឆ្លង របស់លោក ស្វាយ វង្ស ដែលក្នុងគណនីហ្វេសប៊ុក ដាក់រូបជាមន្ត្រីប៉េអឹមពាក់ស័ក្តិ២ និង ជាអ្នកទិញលក់ឡាន ផងនោះ បានបបួលស្រីស្អាតម្នាក់ ហាត់ប្រាណលើគ្រែ ថែមទៀតផ្ញើវីដេអូអាសអាភាសអោយគេមើលទៀតផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២